​បន្ទាប់ពី​ស្មើ​ក្នុង​ដី កម្ពុជា​ចាញ់​ហុងកុង ០​ទល់​២ ក្រៅ​ដី​

138
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ហុងកុង ០​ទល់​២ នាយ​ប់ ថ្ងៃទី​១៩ វិច្ឆិកា ក្នុងជំនួប​ទី​៥ សម្រាប់​ពូ​ល C វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស ក្នុង​ទ្វីបអាស៊ី (2022 FIFA World Cup Qualification-AFC) និង​វគ្គ​ជមរុះ​ពានរង្វាន់ ជើងឯក​ទ្វីបអាស៊ី (2023 AFC Asian Cup Qualificayion) ។​

​ការប្រកួត ដែល​ចាប់​ផ្ដើមឡើង ដោយ​ក្រុម​ទាំង ២ ហាក់ដូចជា​មានឱកាស ទៅវិញទៅមក ដូចគ្នា​នោះ ស្រាប់តែ​នៅ​នាទី​២១ ក្រុម​ហុងកុង មានឱកាស​រកបាន​មួយ​គ្រាប់ ដោយ​កីឡាករ James Stephen Gee Ha ។ ការនាំ​មុខ​មួយ​គ្រាប់​មុននេះ បាន​រក្សាទុក​រហូត​ចប់​តង់​ទី​១ ។​

​មកដល់​តង់​ទី​២ កម្ពុជា បាន​បាត់បង់​កីឡាករ មួយរូប គឺ​កីឡាករ សឿ​យ វិសាល ដែល​បង្កកំហុស​រហូត បានទទួល​កាត​លឿង ចំនួន ២ មក​នោះ​។ ការបាត់បង់​កីឡាករ មួយរូប​បែបនេះ ធ្វើ​ឲ្យ​ក្រុម​កម្ពុជា ហាក់ដូចជា​ទន់ ហើយ​ក្រុម​ហុងកុង បាន​បង្កើន​ការកៀបសង្កត់ កាន់តែខ្លាំង ។​

៧​នាទី​ទៀត ចប់​ការប្រកួត គឺ​នាទី​៨៣ កីឡាករ Roberti Junior របស់​ហុងកុង បាន​ទាត់​បាល់​បញ្ចូល​ទី របស់​ក្រុម​កម្ពុជា បន្ថែម​មួយគ្រា​ប់​ទៀត ដែលជា​គ្រាប់​ចុងក្រោយ ធ្វើ​ឲ្យ​កម្ពុជា ចាញ់​ក្រុម​ម្ចាស់ផ្ទះ ០​ទល់​២ បន្ទាប់​ជំនួប​ក្នុង​ជើង​ទី​១ លទ្ធផល​ស្មើគ្នា ១​ទល់​១ នោះ ៕v

ទិដ្ឋភាព​ប្រកួត