​បន្ទាប់ពី​ស្មើ រឿង សា​រ័ត្ន អ្នក​ប្រដាល់​ថៃ ឆ្លាម ផេ​ត ប្រកាសឡើង​សង្វៀន​ជាមួយ មឿ​ន សុខ​ហ៊ុ​ច​

278
ចែករម្លែក
  • 6
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ថៃ ឆ្លាម ផេ​ត (Chhlam Phat) នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២១ មេសា ខាងមុខនេះ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិនមែន​ខ្សោយ​ទេ​។ កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន គេ​ធ្លាប់​ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ ជាមួយនឹង​ចលនា​បំលាស់​ទី បាន​រហ័ស​នោះ ឆ្លាម ផេ​ត មាន​ប្លង់​វ៉ៃ​ល្អ វ៉ៃ​ចេញ​បាន​លឿន និង​ការពារ​បាន​រឹងមាំ ។​

​សុខ ហ៊ុ​ច វិញ ក៏​ការ​វ៉ៃ​ចេញ​របស់គេ ធ្ងន់​ដែរ ។ គេ​ប្រើ​ជើង​ទាត់ បានល្អ ទោះបី​កែង​របស់គេ វ៉ៃ​ចេញ​មិនសូវមាន​ប្រសិទ្ធភាព ក៏ពិតមែន តែបើ​វ៉ៃ​ចំ​គោលដៅ គឺ​គូប្រកួត នឹងមាន​របួស​ភ្លាម ។ សុខ ហ៊ុ​ច មាន​ប្រវត្តិ​ប្រកួត ចំនួន ១៥៤​ដង ឈ្នះ​១២៦​ដង ចាញ់​២៣​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ឆ្លាម ផេ​ត​ត វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៦​ដង ឈ្នះ​៦០​ដង និង ចាញ់​១៦​ដង ។ ការប្រកួត​មួយ​នេះ ជ័យជំនះ បាន​ទៅ មឿ​ន សុខ​ហ៊ុ​ច ឬ ឆ្លាម ផេ​ត ? ។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ព្រឿង សុ​ចើ​ត ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សួរ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ នួន ម៉ា​រ៉ា​ឌី ក្លិប​ភារ​ម្យ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ប៊​ន ពន្លឹក ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម​។ អ្នក​ប្រដាល់​ជើង​ថ្មី ទាំង ២ រូបនេះ ទើបតែ​លេចមុខ​មក​មែន តែ​គេ​វ៉ៃ​បានល្អ គ្រាន់បើ​ដែរ ។

​ឆោម ប៊ុនឡុង ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ភិន សុទី ក្លិប​បញ្ជាការដ្ឋាន កងទ័ពជើងទឹក ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។​ ​ជា ល័​ក្ខ​លាត ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អ៊ុក ស៊ី​កុង ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

មឿ​ន សុខ​ហ៊ុ​ច និង ឆ្លាម ផេ​ត​