​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជួយ​បំពេញបន្ថែម​តម្រូវការ​បងប្អូន​អ៊ីស្លាម​ដែល​គាំទ្រ​គណបក្ស​CPP

873
ចែករម្លែក

​ដោយៈ​ហូ​សាន់​/​ភ្នំពេញៈ​សប្បុរសជន​ម្នាក់​ក៏​ជា​សកម្មជន​ធ្លាប់​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ស្ថិតក្នុង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​មេមត់​ខេត្តកំពង់ចាម​ដែល​សព្វថ្ងៃ​ខេត្ត​ត្បូងឃ្មុំ​។

​កន្លងមក​និង​បច្ចុប្បន្ន​លោក​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​បងប្អូន​អ៊ីស្លាម​នៅ​តំបន់​មួយចំនួន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​នូវ​សមិទ្ធផល​បន្តិចបន្តួច​តាម​តម្រូវការ​បំពេញបន្ថែម​។​

​លោក​ឯល​សេន​(​ហៅ​ហា​ជី​សេន​)​អតីត​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ធ្លាប់​ឈរឈ្មោះ​​តំណាងរាស្ត្រ​បានឱ្យដឹងថា​ការបរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជួយ​ឧបត្ថម​ចំពោះ​តម្រូវការ​របស់​បងប្អូន​អ៊ីស្លាម​នាពេលនេះ​ទោះជា​លទ្ធភាព​មានកំណត់​ក្តី​។

​ប៉ុន្តែ​ដោយ​យល់ឃើញ​បងប្អូន​អ៊ីស្លាម​មួយចំនួន​ដែល​ពួកគាត់​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​សុំឱ្យ​លោកជួយ​បំពេញបន្ថែម​ការខ្វះខាត​បន្ទាប់ពី​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​បាន​ជួយ​កសាង​កន្លងមក​។​

​លោក​ឯល​សេន​បាន​បន្តថា​”​ក្នុងអំឡុង​ឆ្នាំ​២០០៣​លោក​ធ្លាប់បាន​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​តម្រូវឱ្យ​លោក​ចុះជួយ​បក្ស​នៅ​ស្រុក​មេមត់​ដែលមាន​ឯកឧត្តម​អ៊ុក​ប៊ុន​ឈឿន​ជា​ប្រធាន​ក្រុមការងារ​។ក្នុងនោះ​លោក​បាន​ជួយ​ឧបត្ថម​ដល់​ការងារ​យុទ្ធនាការ​ស្វែងរក​សំឡេងគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយបាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ប្រមាណ​ជិត​២០.០០០​ដុ​លា្ល​រ​”​។​

​លោក​បាន​ឱ្យដឹងទៀតថា​ការបរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​នាពេលនេះ​(​ឆ្នាំ​២០១៨)​គឺ​ដី​សម្រាប់ធ្វើ​ផ្លួ​វ​មួយចំនួន​នៅ​សង្កាត់​ខ្យា​ម​ក្រុង​កំពង់ឆ្នាំង​ដែលមាន​ទទឹង​ជាង​១០​ម៉ែត្រ​បណ្តោយ​១៨៤​ម៉ែត្រ​។​ចំនួន​នេះ​បើ​គិត​ជា​ថវិកា​ក្នុងតម្លៃ​ទាប​ប្រមាណ​១០០.០០០​ដុ​លា្ល​រ​។​

ដី​នេះ​ផងដែរ​បានផ្តល់​ជួន​តាម​សំណូមពរ​របស់​អាជ្ញាធ​រ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​សាធារណៈ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​មាត់ទន្លេ​ផ្សារ​ក្រោម​កំពង់ឆ្នាំង​។​

លោក​បាន​បន្តថា​ក្នុង​សង្កាត់​ខ្យា​ម​នោះដែរ​លោក​ក៏បាន​ចូលរួមចំណែក​សាង់សង់​វិហារ​អ៊ីស្លាម​ជា​ថវិកា​ចំនួន​២.០០០​ដុ​លា្ល​រ​និង​លុយ​ខ្មែរ​ចំនួន​១​លាន​រៀល​។​ក្នុងនោះ​ក៏​ជួយ​ចាក់ដី​ទី​បញ្ចុះសព​(​ផ្នូរ​)​ចំនួន​៥០​ឡាន​ដោយ​ក្នុង​មួយ​ឡាន​តម្លៃ​២៥​ដុ​លា្ល​រ​(​ឡាន​ចំណុះ​១៤​ម៉ែត្រគូប​)​គិត​ជា​ថិ​កា​ចំនួន​១.២៥០​ដុល្លារ​។​

​អតីត​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​រូបនេះ​បានឱ្យដឹង​ទៀតថា​នៅ​ភូមិ​ស្លា​ភ្នំ​ឃុំ​ទ​ន្លួ​ង​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​លោក​បាន​ជួយ​ចាក់ដី​ធ្វើ​ផ្លូវ​ក្នុងភូមិ​ប្រមាណ​៤០០​ម៉ែត្រ​ទទឹង​មាន​៣​ម​,៤​ម៉​,​និង​៥​ម​,​អស់​ដី​២០០​ឡាន​គិត​ជា​ថវិកា​ចំនួន​១១​លាន​រៀល​។​ចាក់ដី​ទីធ្លា​វិហារ​អ៊ីស្លាម​ភូមិ​ស្លា​ភ្នំ​ខាងក្នុង​និង​ខាងក្រៅ​អស់​ដី​ចំនួន​៣២០​ឡាន​គិត​ជា​ថវិកា​១៧​លាន​៦​សែន​រៀល​(​ឡាន​ចំណុះ​៤​ម៉ែត្រគូប​)​។​

​ជាមួយ​នោះបាន​ដាក់លូ​បង្ហូរទឹក​អស់​ថវិកា​៧៣០.០០០​រៀល​។​ជួយ​ចាក់ដី​ជូន​ពលរដ្ឋ​ក្នុងភូមិ​និង​លំនៅស្ថាន​ដែល​ជួប​ការលំបាក​ក្នុង​ការដើរ​ចេញចូល​ផ្ទះ​ចំនួន​១៩​ឡាន​ក្នុង​មួយ​ឡាន​តម្លៃ​៥៥.០០០​រៀល​គិត​ជា​ថវិកា​ចំនួន​១.០៤៥.០០០​រៀល​។​ឧបត្ថម​ជា​ថវិកា​ពេល​ស្រាយ​បួស​កន្លងទៅ​ចំនួន​១.០០០.០០០​រៀល​។​សរុប​ថវិកា​ដែល​បាន​ជួយ​បងប្អូន​អ៊ីស្លាម​នៅ​ភូមិ​ស្លា​ភ្នំ​នាពេលនេះ​ចំនួន​៧.៨៤៤​ដុល្លារ​។​

​លោក​ឯល​សេន​បាន​បញ្ជាក់ថា​”​កាលៈទេសៈ​នេះ​ខ្ញុំ​មិនបាន​ឈរឈ្មោះ​ក្នុង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ក្តី​។​តែ​សន្តាន​ចិត្ត​ដែល​បាន​ស្រឡាញ់​,​ពេញចិត្ត​,​ស្មោះត្រង់​មិន​ងាករេ​,​និង​គាំទ្រ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​រហូតមក​។​

ពិសេស​មាន​ទំនុកចិត្ត​លើស​ម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងការ​ដឹកនាំ​បក្ស​និង​ប្រទេសជាតិ​ធ្វើឱ្យ​លោក​មានលទ្ធភាព​និង​មាន​ទឹកចិត្ត​ចង់​ចូលរួមចំណែក​កសាង​សមិទ្ធផល​ទោះជា​តិចតួច​ក៏បាន​ជូន​ពលរដ្ឋ​អ៊ីស្លាម​ដែល​ផ្តល់​សំឡេងឆ្នោត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​”​។​

​ទន្ទឹម​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​នឹងមាន​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ឯល​សេន​ក៏បាន​ស្នើសុំ​ដល់​បងប្អូន​អ៊ីស្លាម​ទាំងអស់​ត្រូវ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ​។​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​លើ​លេខ​រៀង​ទី​២០​ជា​លេខ​ងាយ​ចំណាំ​។​

បោះឆ្នោតឱ្យ​លេខ​២០​ជា​លេខ​នាំ​លាភ​សំណាង​យកជ័យ​ជំនះ​ដើម្បី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​អណ​ត្តិ​ទី​៦​នេះ​និង​អណ​ត្តិ​បន្ត​ទៅមុខទៀត​៕S/

​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជួយ​បំពេញបន្ថែម​តម្រូវការ​បងប្អូន​អ៊ីស្លាម​ដែល​គាំទ្រ​គណបក្ស​CPP