​បរិវេណ​ផ្សារ​ផល្លា​រាត្រី​អង្គរ​អាច​ក្លាយជា​ទីលាន​ចោល​សំរាម​បើ​នៅតែ​បណ្តោយ​បែបនេះ

103
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​ចិញ្ចើម​ផ្លូវជាតិ​នៃ​បរិវេណ​ផ្សារ​ផល្លា​រាត្រី​អង្គរ​អាច​នឹង​ក្លាយជា​ទីលាន​ចោល​សំរាម​ប្រសិនបើ​អាជ្ញាធរ​នៅតែ​បណ្តោយ​បែបនេះ​។​ផ្សារ​ផល្លា​រាត្រី​អង្គរ​ដែលជា​ចំណុច​ប្រជុំ​ដោយ​ភ្ញៀវ​បរទេស​ចម្រុះ​ជាតិ​សាសន៍ និង​ជា​បេះដូង​នៃ​ក្រុង​ទេសចរណ៍​សៀមរាប​អង្គរ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ​។​

ផ្សារ​មួយ​នេះ​ចាប់ពី​ម៉ោង​២​រសៀល​រហូតដល់​រំលង​អា​ធ្រា​ត​កកកុញ​ដោយ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​។​ប៉ុន្តែ​ពី​ម៉ោង​៤​ទាបភ្លឺ​រហូតដល់​ពេល​រសៀល​វិញ​កកកុញ​ដោយ​ពលរដ្ឋ​ខ្មែរ​និង​លាយ​លំ​ភ្ញៀវ​បរទេស​ខ្លះៗ​។​ប៉ុន្តែ​រៀងរាល់​ថ្ងៃជា​កត់សម្គាល់​ចាប់ពី​ព្រលឹម​រហូតដល់​ម៉ោង​១១​ទៅ​១២​ថ្ងៃត្រង់​នៅ​បរិវេណ​ផ្សារ​ផល្លា​រាត្រី​អង្គរ ពិសេស​ផ្នែក​ខាងមុខ គឺ​កកកុញ​ដោយ​សំរាម​។​

​ពេលខ្លះ​ដោយមាន​ជំនោរ​បក់បោក​ផង​សំរាម​ទាំងនោះ​ដូចជា​ក្រដាស​ថង់​ប្លា​ស្ទីក​ជាដើម​បាន​ហោះហើរ​ចូលទៅក្នុង​ផ្សារ​និង​ពាសពេញ​ទីសាធារណ​:​។​ក្រៅពីនោះ​ពេលខ្លះ​សម្រាម​ក៏​ហោះហើរ​ទៅ​ប្រលែង​លេង​ជាមួយ​ភ្ញៀវ​ទេសចរណ៍​ទៀត​ក៏មានដែរ​។​បើតាម​ការពិនិត្យ​ការ​រក្សាទុក​សម្រាម​បែបនេះ​មិនមែន​ទើបតែ​មាន​រយៈពេល​ខ្លី​នោះទេ​អាច​និយាយបានថា ចាប់តាំងពី​ពេល​បង្កើត​ផ្សារ ផល្លា​រាត្រី​អង្គរ ក៍​អាច​ថា​បាន​។​

​ក្នុងករណីនេះ​គេ​នៅ​មិនទាន់​ដឹងថា​ទីលាន​ចោល​សំរាម​នៅ​បរិវេណ​ផ្សារ​មួយ​នេះ​វា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ថៅកែ​ផ្សារ​ឬ​យ៉ាងណា​នោះទេ​។​ពលរដ្ឋ​ក៏ដូចជា​អាជីវករ​លក់ដូរ​ក្បែរ​នោះបាន​ឱ្យដឹងថា​សំរាម​ទាំងនេះ​គឺមាន​ជាប្រចាំ​។​ពេលខ្លះ​ម៉ោង​១១​ទៅ​១២​នៅ​មិនទាន់មាន​អ្នក​មក​ប្រមូល​ផង​ហើយ​ពេលខ្លះទៀត​ដល់​ម៉ោង​ផ្សារ​នេះ​បើក​ដំណើរការ​ទៅហើយ​សំរាម​នៅ​ហោះហើរ​ពេញ​ក្រុង​នៅឡើយ​។

​ប្រភព​ដដែល​នេះ​ក៏បាន​ស្នើសុំ​ឱ្យមាន​ការសំអាត​ទាន់ពេលវេលា​ផង​បើ​មិន​ខ្មាសអៀន​ចំពោះ​ភ្នែក​អ្នក​ទេសចរណ៍ ក៏​គួរ​គិតដល់​សុខភាព និង​បរិស្ថាន​ដល់​បេះដូង ក្រុង​ទេ​សចណ៍​មួយ​នេះ​ផងដែរ​។ក្រៅពី​រឿង​សំរាម​ក្រុម​ពលរដ្ឋ​ក៏បាន​ទទូច​សុំ​ទៅ​នគរ​បាន​ផ្នែក​សណ្តាប់ធ្នាប់​មេត្តា​ពិនិត្យ​លើផ្លូវ​ជាតិ​មួយ​ខ្សែរ​ដែល​ចូលទៅ​កាន់​ផ្សារ​រាត្រី​ខាងលើ​។​ផ្លូវ​ចង្អៀត​ក្រៅពី​ចត​ឡាន​សងខាង​ហើយ​បែ​ជាមាន​ការអនុញាតិ​អោយ​លក់ដូរ​លើ​ចំណីផ្លូវ​ថែមទៀត​។ នេះ​គេ​ហៅថា ត្រួតស៊ីគ្នា​ផ្ទួន​លើ​ផ្ទួន​។​

​ក្នុងករណីនេះ​ក្រៅពី​មិនអាច​សុំ​ការពន្យល់​ឬ​បកស្រាយ​ពី​ថៅកែ​ផ្សារ​ផល្លា​រាត្រី​អង្គរ​បាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ប្រចាំខេត្ត​សៀមរាប​ក៏​មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បាន​នោះដែរ​។​ចំណែក​អភិបាលក្រុង​សៀមរាប​លោក​នួន​ពុទ្ធា​រ៉ា​ក៏​មិនអាច​សុំ​ការពន្យល់​បានដែរ​ដោយ​ទូរ​សព្ទ័​ហៅចូល​តែ​គ្មាន​ការឆ្លើយតប​។​

​ទោះជា​បែបនេះ​មន្ត្រី​នៃ​សាលាក្រុង​សៀមរាប​ដែល​បាន​ឈរ​គោ​យ​គន់​ទីលាន​ចោល​សំរាម​ដោយផ្ទាល់​ភ្នែក​បានលើកឡើង​ថា​វា​មិនគួរ​មាន​បែបនេះ​។​មន្ត្រី​រូបនោះ​បាន​ព្រលយ​ពាក្យ​មួយ​ម៉ាត់​ថា​នេះ​បើ​នៅតែ​បណ្តោយ​ផ្លូវជាតិ​មុខ​ផ្សារ​ផល្លា​រាត្រី​អង្គរ​អាច​នឹង​ក្លាយជា​ទីលាន​ចោល​សំរាម​ជាក់​ជាមិនខាន​៕S/​