​បរិ​មាណនៃ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​គឺ​ច្រើន

780
ចែករម្លែក
  • 9
    Shares

ដោយៈ​ មូល​សម្បត្តិ / ភ្នំពេញៈ ​គ្រាន់តែ​ក្រុងភ្នំពេញ​មានការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​អស់​ជាង​១០​លាន​ថង់​ក្នុង​មួយថ្ងៃ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ជា​ប្រទេស​ដែលមាន​អ្នកប្រើប្រាស់​ប្លា​ស្ទិ​ក​ច្រើនជាង​។ នេះ​បើ​យោងតាម​គេហទំព័រ​បរទេសមួយ​។​

​យោងតាម​ការចុះផ្សាយ​ពី​គេហទំព័រ​ផ្លូវការ​របស់​ធនាគារពិភពលោក បាន​បញ្ជាក់ថា កម្រិត​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​កំពុងមាន​ការកើនឡើង​យ៉ាងខ្លាំង​នៅ​អាស៊ី ពិសេស​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដែល​រួមមាន​វៀតណាម កម្ពុជា ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ជាដើម​។​

​តាម​ប្រភព​ដដែល​បន្តថា កាកសំណល់​ប្លា​ស្ទិ​កជាង​ប្រាំបី​លាន​តោន​ត្រូវបាន​ចោល​នៅក្នុង​មហាសមុទ្រ​ជា​រៀងរាល់ឆ្នាំ ដែល​ស្មើនឹង​សំណល់​ប្លា​ស្ទិ​កមួយ​ឡាន​កុងតឺន័រ​ចាក់​ចូល​សមុទ្រ​រៀងរាល់​មួយ​នាទី​ម្តង​។​
​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​ចំនួន​ច្រើន​ក្នុងប្រទេស​កម្ពុជា​នៅតែ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ ជា​ខ្ទង់ចំណាយ​មួយ​ដ៏​ច្រើន និង​ជា​បញ្ហា​ចំពោះមុខ​ដែល​ត្រូវ​ដោះស្រាយ​ភ្លាមៗ ហើយ​កន្លងមក​រដ្ឋាភិបាល​ក៏បាន​ព្យាយាម​លើកទឹកចិត្ត លើកកម្ពស់​ចំណេះដឹង និង​ជំរុញ​ការការពារ​បរិស្ថាន កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។​

សកម្មភាព​ប្រមូល​សំរាម ក្នុងនោះ​សំរាម​ថង់​ប្លា​ស្ទិ​កមាន​បរិមាណ​ដ៏​ច្រើន (​រូបថត​ក្រសួងបរិស្ថាន​)​

​ក្នុង​ខេត្តសៀមរាប​ទឹកដី​អង្គរ បាន​ក្លាយជា​កន្លែង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​លោក និង​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​បំផុត​នៅ​កម្ពុជា​ផងដែរ ដែល​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​កាន់តែច្រើន ការ​ចោល​សំរាម និង​ប្លា​ស្ទិ​ក​ក៏​កាន់តែច្រើន​ដូចគ្នា​៕