​បាក់​រន្ទា​នៅ​ការដ្ឋាន​មួយ​បណ្តាលឱ្យ​កម្មករ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​

760
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ករណី​ដ៏​រន្ធត់​មួយ​ដែល​បណ្តាលឱ្យ​យុវជន​ម្នាក់​ជា​កម្មករ​ត្រូវបាន​ជុង​នឹង​ចម្រឹង​ដែក​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅនឹងកន្លែង​កើតហេតុ​ឯ​យុវជន​ម្នាក់ទៀត​បាន​រងរបួស​ខ្នង​។​ហេតុការណ៍​បានកើត​ឡើង​នៅ​នៅ​ចំណុច​ការដ្ឋាន​កំពុង​សាងសង​មួយកន្លែង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧ នឹង​៥០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែ​មិនា ឆ្នាំ ២០១៨ ។

​តាម​ការឱ្យ​ដឹង​ជា​ជំហាន​ដំបូង​គឺ​កម្មករ​ដែល​បម្រើការ​នៅ​ទីនោះ​បញ្ជាក់ថា ករណីនេះ​បណ្តាលមកពី​បាក់​រន្ទា​ទ្រ​ឡើង​ធ្វើ​សំណង់ ទើប​ធ្វើឱ្យ​កម្មករ​ទាំង​២​នាក់​ខាងលើ​ត្រូវ​រងរបួស​នឹង​ស្លាប់​។​ចំពោះ​អត្តសញ្ញាណ​អ្នករងគ្រោះថ្នាក់​ទាំងពីរ​មិនទាន់​បញ្ជាក់​ឱ្យដឹង​ទេ សមត្ថកិច្ច​នឹង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ ៕S/​

​បាក់​រន្ទា​នៅ​ការដ្ឋាន​មួយ​បណ្តាលឱ្យ​កម្មករ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​