​បាត់​កាបូប​លុយ​ហើយ មាន​អ្នក​រើស​បាន យកមក​ប្រគល់​ឳ្យ​វិញ​

2178
ចែករម្លែក

​បាត់ដំបងៈ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ កា​រិ យា​ល័យ​ទេសចរណ៍ ពីបទ​ធ្វើ​ឳ្យ​ជ្រុះ​បាត់​កាបូប​លុយ ដោយ​ក្នុងនោះ​មាន​កាត ATM ១​សន្លឹក និង​លុយ ១៥០ ដុល្លារ កាលពី​ថ្ងៃអាទិត្យ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅពេលដែល​ពួកគាត់ ដើរលេង​តាម​រមណីយដ្ឋាន​មួយចំនួន​។​

ប៉ូលិស​ជំនាញ​ទេសចរណ៍​ខេត្ត បាន​ឳ្យ​ដឹងថា ជនបរទេស​ដែល​បាត់ កា បូ​ប​លុយ​នោះ ឈ្មោះ Chalrlotte Storcy ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស​។ នៅក្នុង​កាបូប​ដែល​ជ្រុះ​បាត់​មាន​កាត ATM ១​សន្លឹក និង​លុយ ១៥០ ដុល្លារ​។​

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម ការិយាល័យ​ទេសចរណ៍​ខេត្ត បាន​សហការ​ជាមួយ​ការិយាល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ឆែក​កាមេរ៉ា​សុវត្ថិភាព​និង​រកឃើញ​អ្នក​រើស​បាន​សំភារៈ​ភ្ញៀវ ។​

​ករណីនេះ​សមត្ថកិច្ច​ជំនាញ បាន​ហៅ​អ្នក​រើស​បាន យកមក​ប្រគល់ជូន​ជនបរទេស​នោះ​វិញ ដោយ​ពុំមាន​បាត់បង់​អ្វី​ឡើយ៕​ដោយៈ​គ្រញូង/V