​បាត់​កូនប្រុស​ប្រាំ​ថ្ងៃ​រក​មិនឃើញ ចុងក្រោយ​ទៅប្តឹង​ប៉ូលីស​ឲ្យ​ជួយ​រក

1041
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ទៅប្តឹង​ប៉ូលីស​បន្ទាប់ពី​បាត់​កូនប្រុស​សូន្យឈឹង អស់​៥​ថ្ងៃ​នៅតែ​មិន​ឃើញ ។​ឪពុក បាន​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ឲ្យ​ជួយ​ស្រាវជ្រាវ​ស្វែងរក កាលពី​ម៉ោងជាង​៦​និង​៣០​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ ។​

ឪពុកស្វែងរកកូនមិនឃើញទភប្តឹមប៉ូលិស(រូបថតចាន់តូ)

​យុវជន​បាត់​ខ្លួន​ឈ្មោះ​ផុន​រដ្ឋា​អាយុ​២០​ឆ្នាំ​មុខរបរ​កម្មករ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ មាន​ឪពុក​ឈ្មោះ វេ​ង មនោ​រម្យ អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករសំណង់​។ ម្តាយ​ឈ្មោះ យឹម សា​រុំ អាយុ​៥០​ឆ្នាំ មុខរបរ​មេផ្ទះ និង​មាន​បងប្អូន​ប្រុស​ចំនួន​៣​នាក់ ។​យុវជន​ខាងលើ ជា​កូនប្រុស​ច្បង មាន​ទីលំនៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​គ្រើល ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

​តាម​សម្តី​ឪពុក​ក្នុង​ទឹកមុខ អារម្មណ៍​ភ័យព្រួយ បាន​ឲ្យ​ដឹងថា កូនប្រុស​របស់គាត់ កាលពី​ព្រឹក ថ្ងៃទី​២៨​ខែ​មិថុនា​បាន​សុំ​ទៅលេង​ឯ​ខេត្តកំពត​រួមជាមួយ​មិត្តភក្តិ​សរុបគ្នា​៤​នាក់​ធ្វើដំណើរ​តាម​រថយន្ត​មួយគ្រឿង លុះ​រហូតដល់​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល ទើប​ត្រឡប់មក​ដល់ផ្ទះ​វិញ ហើយ​រថយន្ត​ដែល​ពួកគេ​ធ្វើដំណើរ​នោះ ក៏​ចាកចេញ​បាត់​ភ្លាម​ដែរ ។

​ប្រភព​ដដែល​បន្តទៀត​ថា កូនប្រុស បន្ទាប់​ចុះ​ពី​រថយន្ត​ចូលដល់​ក្នុងផ្ទះ ដាក់​តែ​ឥ​វ៉ាន់​ចុះ ទាញ​ម៉ូតូ ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-3279 មួយគ្រឿង​ចេញទៅ​ក្រៅ​ផ្ទះ គ្រាន់តែ​ប្រាប់ថា​ទៅតាម​មិត្តភក្តិ​មួយ​ភ្លែត ។​ថា​ហើយ​ជិះ​ចេញទៅ​បាត់​រហូត ដល់​វេលាយប់​កាន់តែ​ជ្រៅ​ទៅហើយ ព្យាយាម​ទូរស័ព្ទ តែ​មិន​ចូល ទើប​ងឿងឆ្ងល់​។ ការសន្និដ្ឋាន ដំបូង​ថា​ទំនង​ទើប​មកពី​ខេត្តកំពត ក្រែង​ទូរស័ព្ទ​អស់​ថ្ម​។ ដោយ​ឆ្លងកាត់​មួយ​យប់​ទៅហើយ រហូតដល់​ព្រឹក​ថ្ងៃ​បន្ទាប់ ទូរស័ព្ទ​ក៍​មិន​ចូល​ដដែល ទើប​បណ្តាល​ឲ្យ​ក្រុមគ្រួសារ កាន់តែ​ភ័យព្រួយ មិន​អស់ចិត្ត​តាម​ទៅ​សាកសួរ​ដល់​កន្លែងធ្វើកា​រងារ​ក៏​គេ​មិនដឹង​មិនឃើញ​ដើរ​តាម​ស្វែងរក​ទាំង​នៅ​ភ្នំពេញ ទាំង​ស្រុកកំណើត មិនឃើញ បាត់​ដំណឹង​ឈឹង​រហូតមកដល់​ល្ងាច​ថ្ងៃទី​២ ខែកក្កដា​។ ដោយ​ឪពុក ម្តាយ ក្រុមគ្រួសារ ភ័យព្រួយ ពី​បញ្ហា​សុវត្ថិភាព ទើប​សម្រេចចិត្ត​កាន់​រូ​ប​ថត​រត់​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ប្រកាស ស្រាវជ្រាវ ស្វែងរក ខណៈដែល ភ្ជាប់​ទៅជា​មួយ យុវជន​ខាងលើ នូវ​ម៉ូតូ​មួយគ្រឿង​ស្មាស់​វី ពណ៌​ខ្មៅ ដូច​មាន​ស្លាក​លេខ​ខាងលើ មួយគ្រឿង​ទៅជា​មួយ​ផង ។​

​បុរស​ជា​ឪពុក អំពាវនាវ​ផងដែរ ដល់​សាធារណជន ឬ​សមត្ថកិច្ច កាលបើ​បាន​ប្រទះឃើញ ម៉ូតូ និង យុវជន ដូច​ភិនភាគ​ខាងលើ មេត្តា​ជួយផ្តល់ ពត៌មាន​ដល់ សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ ដោយ​ក្តី​អនុគ្រោះ ៕​មន​

#