​បាត់​ខ្លួន​ពី​ផ្ទះ​ពីរ​ថ្ងៃ​ប្រទះឃើញ​ស្លាប់​ក្នុង​រណ្តៅ​ស្រះ​ទឹក​

375
ចែករម្លែក
  • 13
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កុមារា​ម្នាក់​បានចេញ​បាត់​ពី​ផ្ទះ​ចំនួន​ពីរ​ថ្ងៃ​ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្នុង​ស្រះ​ទឹក​ចម្ងាយ​ពី​ផ្ទះ​ជាង​១​គីឡូម៉ែត្រ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ភូមិ​អ​ង៉​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ បង្ក​ការភ្ញាក់ផ្អើល ​ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។​

លោក​ឥន្ទ​ រដ្ឋា ​អធិការរង​នគរបាល​ក្រុង​បាត់ដំបង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​ កុមារា​រងគ្រោះ​ឈ្មោះ​ថេត សាន់​ដេ ​អាយុ​១៣ឆ្នាំ​នៅ​ក្រុមទី​17​ភូមិ​អង់​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង ​ជា​សិស្សសាលា​។​លោក​អធិការរង​ក្រុង​បាន​បញ្ជាក់ថា​ ករណី​កុមារា​លង់ទឹក​ស្លាប់​នេះ​កើតឡើង​តាំងពី​ថ្ងៃទី​១៧​ខែមីនា​មកម្ល៉េះ​ព្រោះ​ឪពុកម្តាយ​បាន​ប្រាប់ថា​កូន​គាត់​បាន​បាត់​ពី​ផ្ទះ​រយៈពេល​២​ថ្ងៃ​ ​ហើយ​នាំគ្នា​ដើររក​មិនឃើញ​។​

​លុះ​នៅ​រសៀល​ថ្ងៃទី​១៩​ខែមីនា​ ទើប​មាន​គេ​រត់​មក​ប្រាប់ថា​បាន​ប្រទះឃើញ​សព​ក្មេងប្រុស​ម្នាក់ក្នុង​ស្រះ​ទឹក​ដ៍​ធំ​មួយ​ដែល​គេ​ជីក​យក​ដី​លក់​ ហើយ​គាត់រ​ត់ទៅ​មើល​ទើប​ស្គាល់​ថា​កូន​របស់គាត់​មែន​។​ក្រោយ​ពិនិត្យ​សាកសព​រួច ​សមត្ថកិច្ច​បា​ន​ប្រគល់ជូន​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/Ha

​ ​ ​រូប​ថ​តៈ​សព​កុមារា​ឈ្មោះ​ថេត សាន់​ដេ​លង់ទឹក​ស្រះ​ស្លាប់​