​បាត់​ពីរ​ថ្ងៃ​រកឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ

230
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​នឹង​ដើមឈើ​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ផ្ទះ​។​សព​អត្តឃាត​ជន​ត្រូវបាន​ម្ដាយ​ប្រទះឃើញ​នៅ​នៅ​ចំណុច​អ្នកតា​យុង​ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល​ឃុំ​ប្រ​ស្និ​ប​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​យុវជន​ដែល​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់​នេះ​ឈ្មោះ​ឈឿន​វិបុល​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ក្រោយពី​ប្រទះឃើញ​សាកសព​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​បាន​សន្និដ្ឋាន​ជាដំបូង​ថា​យុវជន​រូបនេះ​ពិតជា​បាន​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ៕S/​