​បាត់​រថយន្ត​ពី​ក្រុងព្រះសីហនុ​រកឃើញ​នៅ​ភ្នំពេញ​អ្នកបើកបរ​រត់គេចខ្លួន​

377
ចែករម្លែក
  • 20
    Shares

ដោយៈសា​វរ​ក្​/​ភ្នំពេញ​៖​ទើបតែ​ចូលធ្វើការ​បើករថយន្ត​បាន​មួយអាទិត្យ​ប្រើល្បិច​ប្រាប់​ម្ចាស់​ថា​យក​រថយន្ត​ទៅ​ជួសជុល​បើក​ពី​ខេត្ត​ព្រះសីហនុ​មក​ចត​ចោល​នៅ​ភ្នំពេញ​ម្ចាស់​និង​ក្រុមគ្រួសារ​រកឃើញ​។​តែ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួន​បាត់ស្រមោល​។​

បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​នៅត្រង់ចំណុច​មុខ​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​វី​តា​ល់​ផ្លូវ​លេខ​៥៩៨​ភូមិ​ទួល​ថ្ងាន់​សង្កាត់​ទួល​សង្កែ​២​ខណ្ឌ​ឬ​ស្សី​កែវ​។​

​ម្ចាស់​រថយន្ត​ឈ្មោះ ទុំ ចាន់​រតនា ភេទ​ប្រុស​អាយុ ៣១ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សូ​យោង ឃុំ​សូ​យោង​ស្រុក​បារាយណ៍​ខេត្តកំពុងធំ​។​ចំណែក​រថយន្ត​ដែល​ជនសង្ស័យ​ប៉ុនប៉ង​លួច​មិនបាន​សម្រេច​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-0980 ប្រភេទ​ច​ណុះ ៥ តោន អ្នក​បរ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ឡើយ​។​ព្រោះ​ទើបតែ​ចូលធ្វើការ​បើករថយន្ត​ខាងលើ​បានត្រឹមតែ​មួយអាទិត្យ​ប៉ុណ្ណោះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅវេលា​ព្រឹក​ថ្ងៃ​២១​ខែ​មិនា​ឆ្នាំ​២០១៩​ជនសង្ស័យ​បាន​ប្រាប់​ម្ចាស់​រថយន្ត​ថា​រថយន្ត​ខូច​ហើយ​ខ្លួន​បាន​យក​រថយន្ត​ចេញពី​ភូមិ​១​សង្កាត់​១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ទៅ​ជួលជុល​ក្រោយពី​បើករថយន្ត​ចេញមក​ជនសង្ស័យ​បិត​ទូរស័ព្ទ​រហូត​។​

​ក្រោយពី​ឃើញ​រថយន្ត​ក្រុមគ្រួសារ​បាន​រត់​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​២​ឲ្យ​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​។​បន្ទាប់មក​សមត្ថកិច្ច​បាន​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគ​បាល​ទួល​សង្កែ​២​ដើម្បី​ឲ្យ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​ទៅយក​រថយន្ត​ត្រឡប់ទៅផ្ទះ​វិញ​៕S/​