​បាត់​រថយន្ត​ម៉ាក​Camary​មួយគ្រឿង​នៅ​ផ្សា​របឹង​ត្រកួន

972
ចែករម្លែក

​ដោយៈ​បាយ័ន​/​រថយន្ត​ម៉ាក់​Camary​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​យកទៅ​បាត់​ពុំមាន​នរណា​ដឹង​ឡើយ ។​ហេតុការណ៍​ចោរលួច​រថយន្ត​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​០៥​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​ស្ថិតនៅ​ចំណុច​មុខ​ស្តង់​ដាក់​ឥ​វ៉ាន់​ខាងលិច​ផ្សា​របឹង​ត្រកួន​(​ផ្សារ​បន្លែ​) ចម្ងាយ​៦០​ម៉ែត្រ​។​

​បាត់​រថយន្ត​ម៉ាក​Camary​មួយគ្រឿង​នៅ​ផ្សា​របឹង​ត្រកួន



សមត្ថកិច្ច​នគរបាល​ច្រក​បឹង​ត្រកួន បាន​និយាយថា រថយន្ត​ម៉ាក់​Camary ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បប 2A-1828 លេខ​តួរ 410038163 លេខ​ម៉ាស៊ីន​356882019 ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ហន គឹម​ហួរ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វណ្ណា ចិន្តា​មុន្នី ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​មាន​ឬ​ទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បាន​បន្តថា​រថយន្ត​ខាងលើ​ត្រូវបាន​ម្ចាស់​តែងតែ​យកទៅ​ទុក​នៅ​ទីនោះ​រាល់ថ្ងៃ​។​នៅ​ថ្ងៃកើតហេតុ​ម្ចាស់​មិនបាន​ដឹងថា​បាត់​រថយន្ត​ទេ​នៅពេលដែល​ទៅយក​រថយន្ត​មក​ជិះ​ទើប​ដឹងថា​បាត់​នៅវេលា​ម៉ោង​ប្រមាណ ១២:០៥​នាទី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​នេះ​តែម្តង​។

​ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត​បានមក​ដាក់ពាក្យ​បណ្តឹង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​ដើម្បី​យកមក​ដាក់ទោស​តាមផ្លូវ​ច្បាប់​៕S/