​បាល់ទះ​កម្ពុជា រកបាន​ម៉ូយ​ពី​អាមេរិក​

295
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នៅ​ល្ងាច​ថ្ងៃទី​២៧ វិច្ឆិកា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដែល​តំណាង​ដោយ​លោក ស សុខា ជា​អនុប្រធាន​សហព័ន្ធ បាន​ចុះ​អនុស្សរណៈ យោគយល់​គ្នា ជាមួយ​សមាគម​បាល់បោះ ខ្មែរ​-​អាមេរិក ដែលមាន​លោក ជូ សុខា​រី ជា​ប្រធាន ។​

ទិដ្ឋភាព​ចុះ​អនុស្សរណៈ​

​សូមបញ្ជាក់ថា សមាគម​បាល់បោះ ខ្មែរ​-​អាមេរិក នេះ គ្រប់គ្រង ទាំង​បាល់បោះ និង​បាល់ទះ ។ កាលពី​ប្រមាណ​មួយឆ្នាំ​មុន សមាគម​នេះ បាន​ចុះ​អនុស្សរណៈ ជាមួយ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា រួចហើយ ។ បាល់ទះ គឺជា​ជំ​ហ៊ាន​ទី​២ នៃ​កិច្ច​សហប្រតិបត្តិ​នេះ ។​

​អនុស្សរណៈ​នេះ ផ្ដោត​សំខាន់​ទៅលើ ការបណ្ដុះបណ្ដាល​អត្ត​ព​លិ​ក និង​ក្រុម​ទាំងមូល ។ ការបណ្ដុះបណ្ដាល​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស ព្រមទាំង​ការផ្លាស់ប្ដូរ កម្មវិធី​ទស្សនកិច្ច របស់​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស ដើម្បី​ពង្រីក​សមត្ថភាព គ្រូបង្វឹក​មន្ត្រី​ដឹកនាំ ។​

ទិដ្ឋភាព​ចុះ​អនុស្សរណៈ​

​ការជ្រើសរើស​កីឡាករ ដែលមាន​ទេពកោសល្យ និង​គុណ​ផល​កីឡា​ខ្ពស់ ដើម្បី​បញ្ចូល​ទៅក្នុង ក្រុម​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់ សម្រាប់​ការប្រកួត ឲ្យ​តំណាង​ប្រទេស ។​

​សូមបញ្ជាក់ថា ប៉ុន្មាន​ឆ្នាំ​មកហើយ ដែល​កីឡាករ​បាល់ទះ បាល់បោះ កូនកាត់​ខ្មែរ អាមេរិក បានមក​ជួយ​ដល់​កម្ពុជា ក្នុងការ​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម ។ ទោះបី​កីឡាករ​មួយចំនួន យក​មកពី​បរទេស ក៏ពិតមែន តែ​ពួកគេ ត្រូវធ្វើ​តេស្ត​ជាមួយ​កីឡាករ​ក្នុងស្រុក ប្រសិនបើ​សមត្ថភាព ទាប​ជាង​កីឡាករ​ក្នុងស្រុក ក៏​សហព័ន្ធ​មិន​ទទួលយក​ដែរ​។​

​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ថា តាមរយៈ​អនុស្សរណៈ ជាមួយ​សមាគម​នេះ កម្ពុជា​នឹងមាន​ក្រុម​បាល់ទះ មួយ​ខ្លាំង ដែលជា​តំណាង​ឲ្យ​ជាតិ សម្រាប់​ចេញទៅ​ប្រកួត លើ​ឆាក​អន្តរជាតិ ជាមិនខាន​ឡើយ ៕v