​បាល់បោះ មាន​ម៉ូយ​ឧបត្ថម្ភ​

241
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ល្ងាច​ថ្ងៃទី​២២ កក្កដា សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ចិន​មួយ ដើម្បី​ទទួលយក​ការឧបត្ថម្ភ រយៈពេល​មួយឆ្នាំ ។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា សុពលភាព នៃ​កិច្ចព្រមព្រៀង​នេះ គឺមាន​តម្លៃ ចាប់ពី​ថ្ងៃទី​២២ កក្កដា ២០១៩ ដល់​ថ្ងៃទី​២២ កក្កដា ២០២០ ។ តែ​បន្ទាប់ពី​អស់​សុពលភាព ក្រុមហ៊ុន ចង់​បន្ត​ជួយ​ទៀត​នោះ នឹងមាន​ការចុះ​កិច្ចព្រមព្រៀង ថ្មី​មួយទៀត ។​

​សម្រាប់​ឆ្នាំ​ដំបូង​នេះ ក្រុមហ៊ុន​ចិន ដែលមាន​ឈ្មោះថា YUETAI Group បានផ្ដល់​ការឧបត្ថម្ភ ជា​ប្រាក់​ចំនួន ៣២.០០០ ដុល្លារ អាមេរិក​។ ក្នុង​ទំហំ​ទឹកប្រាក់​នេះ គឺ ២០.០០០ ដុល្លារ សម្រាប់​រៀបចំ​លី​គ (League) នៅសល់​ពីនេះ ទុក​សម្រាប់​ចំណាយ លើ​សម្ភារ​ហ្វឹកហាត់ និង​លើ​ការឧបត្ថម្ភ​ផ្សេងៗ ។​

​លោក​អនុប្រធាន បាន​បន្តថា ក្នុងករណី​សហព័ន្ធ រៀបចំ​ឲ្យ​មានការ​ប្រកួត​ដទៃទៀត ដូចជា​ការប្រកួត សម្រាប់​ថ្នាល ឬ​ការប្រកួត តាម​ប្រភេទ​អាយុ​នានា​នោះ ក្រុមហ៊ុន នឹង​ជួយ​ទំនុកបម្រុង​បន្ថែមទៀត ។​

​សូមបញ្ជាក់ថា ទោះបី​ប្រភេទ​កីឡាបាល់បោះ​កម្ពុជា នៅ​មិនទាន់​ខ្លាំង ក៏ពិតមែន តែ​កីឡា​ប្រភេទ​នេះ មាន​ប្រជាប្រិយភាព​ណាស់ ។ នៅ​កម្ពុជា ទាំង​វ័យ​យុវជន និង​វ័យចាស់ ចូលចិត្ត​លេង​កីឡា​នេះ​ណាស់ គឺ​គេ​លេង ដើម្បី​សុខភាព​។ ជាមួយគ្នានេះ ពួកគេ​ក៏បាន​រៀបចំ ឲ្យ​មានការ​ប្រកួត​ដណ្ដើម ពានរង្វាន់​ក្របខ័ណ្ឌ​មិន​អាជីព ឬ ពាន​វ័យ​ចំណាស់​ទៀតផង​៕v

ទិដ្ឋភាព​ចុះ​កិច្ចព្រមព្រៀង ទទួលយក​ការឧបត្ថម្ភ​
ទិដ្ឋភាព​ចុះ​កិច្ចព្រមព្រៀង ទទួលយក​ការឧបត្ថម្ភ​
#