​បិទ​ការនេសាទ​ត្រី​កា​ម៉ុង​ឬ​ត្រី​ផ្លា​ធូ​សមុទ្រ​ពីថ្ងៃ​ទី​១៥​ខែមករា​ដល់​ថ្ងៃទី​៣១​ខែ​មិនា​ឆ្នាំ​២០១៩

561
ចែករម្លែក
  • 24
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ​បានចេញ​ការណែនាំ​ដល់​អ្នកនេសាទ​នៅ​តំបន់​សមុទ្រ​សម្រាប់​រដូវ​នេសាទ​ឆ្នាំ​២០១៩​នេះ​ដោយ​ហាមឃាត់​មិនឱ្យ​នេសាទ​ត្រី​កា​ម៉ុង​ឬ​ត្រី​ប្លាធូរ​ចាប់ពី​ថ្ងៃទី​១៥​ខែមករា​ដល់​ថ្ងៃ​៣១​ខែ​មិនា​ឆ្នាំ​២០១៩​ដោយសារតែ​ជា​ពេលវេលា​រដូវ​ត្រី​នេះ​ពង​កូន ។

ទាក់ទិន​និង​ការហាមឃាត់​ការធ្វើ​នេសាទ​ត្រី​កា​ម៉ុង​ឬ​ត្រ​ផ្លា​ធូ​សមុទ្រ​នេះ​មិនមាន​អ្វី​ប្លែក​ពី​ឆ្នាំកន្លងមក​នោះទេ នេះ​វា​ជា​ទម្លាប់​មួយ សម្រាប់​អ្នកនេសាទ​សមុទ្រ​ទៅហើយ ។​​ប្រភព​ដដែល​បាន​បន្ត​រថា​នេះ​ជា​ពេលវេលា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកនេសាទ​សមុទ្រ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ពី​ការ​តម្លើងថ្លៃ​ត្រី​សមុទ្រ​។​មិនតែប៉ុណ្ណោះ​ក៏មាន​ការផ្តល់​ឱកាស​ដ​ល់​មន្ត្រី​ជំនាញ​មួយចំនួន​អាច​រកប្រាក់​កម្រៃ​បាន​ពី​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ជាមួយ ជនល្មើស​ផងដែរ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នេសាទ​ទំនប់រលក​ក្រុងព្រះសីហនុ​បានលើកឡើង​ថា​តាម​ការពិនិត្យ​កន្លង​មកលើ​ការហាមឃាត់​ដែលជា​ច្បាប់រដ្ឋបាល​ជលផល​ហាក់បីដូចជា​មិនសូវមាន​ប្រសិទ្ធភាព​នោះទេ​។​សម្រាប់​អ្នក​គោរព​ចេះតែ​គោរព​ទៅ​អ្នក​មិន​គោរព​នៅតែ​ដឹក​ត្រី​លក់​ពេញៗ​ឡាន​មិនដែល​ឃើញ​ជន​ណាមួយ​ត្រូវបាន​ច្បាប់ ចាប់​ផាក​ពិន​យ័​ឬ ផ្តន្ទាទោស​អ្វី​ផង​ទេ​៕S/