​បិទ​ការប្រកួត​បាល់ទាត់​ក្រុម​ជំនុំ​មេ​តូ​ឌី​ស​ខេត្តបន្ទាយមានជ័យ

179
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ការប្រកួត​បាល់ទាត់​កីឡា​ក្រុម​ជំនុំ​មេ​តូ​ឌី​ស​ខេត្តបន្ទាយមានជ័យ​បាន​បិទ​កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​នៅ​ទីលាន​ហែ​ភី​ស្ប៉ត​នា​ក្រុង​សិរីសោភ័ណ​ក្រោម​អធិបតី​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​។​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុ​ជន​និង​កីឡា​ខេត្ត​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ ។​

​លោក​អៀង​ប្រុស​ប្រធាន​តំបន់​បន្ទាយមានជ័យ​នៃ​ក្រុម​ជំនំ​មេ​តូ​ឌី​ស​និង​លោក​សង​យិន​ស៊ុប​ប្រធាន​ក្រុម​ជំនុំ​មេ​តូ​ឌី​ស​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​:​បំណង​នៃ​កម្មវិធី​នេះ​មាន​:​ទី​១​ផ្សាយដំណឹង​ល្អ​ដល់​ក្រុមយុវជន​កុមារ​ឱ្យ​ស្គាល់​និង​ទួល​ជឿ​ព្រះ​(​យី​ស៊ូ​)​។​ទី​២​បង្កើន​នូ​ប​សាមគ្គីភាព​រឹតចំណង​នៃ​សេចក្តីស្រឡាញ់​រវាង​ក្រុម​ជំនុំ​នៅក្នុង​តំបន់​។​ទី​៣​នាំ​យុវជន​កុមារ​អោយ​ចាប់អារម្មណ៍​លើ​ការលេង​កីឡា​ដើម្បី​សុខភាព​និង​អំពើ​អបាយមុខ​ទាំងឡាយ​។​
​លោក​បាន​បន្តថា​:​បន្ទាប់ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ហើយ​គូ​ផ្តាច់ព្រ័ត្រ​បានមក​ប្រកួត​ជម្រើស​ចុងក្រោយ​នៅ​ទីលាន​នេះ​ដើម្បី​បិទ​កម្មវិធី​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩ ។​មាន​ក្រុម​ប្រកួត​២៣ ហើយ​បែង​ចែកជា​៥​ផ្នែក : – U14 ចំនួន​៦​ក្រុម ។​-U16 ចំនួន ៦​ក្រុម -U 18 ចំនួន​៣​ក្រុម​និង​-​មហាជន​១​ក្រុម​។​មាន​កីឡាករ​កីឡាការិនី​សរុប​៤១៧​នាក់​ស្រី​៩៧​នាក់​ហើយ​មាន​គណ​:​ក​ម្មា​ការ​និង​អាជ្ញាកណ្តាល​៦​នាក់ ។​

​ជា​លទ្ធផល នៃ​ការប្រកួត :១- ក្រុម U14 ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​កង​វ៉ា លេខ​២ ព្រះវិហារ​មេ​តូ​ឌី​បែក​ចាន​វ៉ា​លេខ​៣​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​តា​ឡំ​។​២U16​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​ទឹកថ្លា​លេខ​២​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​តា​ឡំ​លេខ​៣​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​កង​វ៉ា​។​ទី​៣​ក្រុម​U18​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​ទឹកថ្លា​លេខ​២​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​បន្ទាយមានជ័យ​លេខ​៣​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​ម្កាក់​។​
​ទី​៤​ក្រុម​មហាជន​នារី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​ទឹកថ្លា​លេខ​២​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​តា​ឡំ​លេខ​៣​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​មង្គល​បូរី​។​ទី​៥​ក្រុម​មហាជន​បុរស​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ព្រះវិហារ​មេ​តូ​ឌី​ស្ទ​បន្ទាយមានជ័យ លេខ​២ ព្រះវិហារ​មេ​តូ​ឌី​ស្ទ​ទឹកថ្លា លេខ​៣ ព្រះវិហារ​មេ​តូ​ឌី​ស្ទ​មង្គល​បូរី ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​អបអរ​និង​សូម​ព្រះ​ប្រទាន​ពរ​ដល់​ក្រុម​ជំនុំ​មេ​តូ​ឌី​ស​និង​ក្មួយៗ​ចៅៗ​ជា​យុវជន នារី កុមារា កុមារី​កីឡាករ កីឡា​រិ​នី​ទាំងឡាយ ក៏​ដូច​គណ​:​កម្ម​ការ អាជ្ញាកណ្តាល​ក៏​ដូច​គ្រូ​គង្វាល​ហើយ​ចាត់ទុក​កម្មវិធី​លេង​និង​ប្រ​កួត​កីឡាបាល់ទាត់​នេះ​ថា​បានរួម​ចំណែក​ជាមួយ​អាជ្ញាធរ​និង​ម​ន្ទិ​រ​ជំនាញ​នានា​ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​និង​ជម្រុញ​ឱ្យ​ស្រឡាញ់​លេង​កីឡា​ដើម្បី​សុខភាព សាមគ្គីភាព មិត្តភាព ភាតរភាព​។​

​លោក​អ៊ុ​រាត្រី​និង​មន្ត្រី​បាន​លើកទឹកចិត្ត​ផ្តល់​ពានរង្វាន់​និង​ថវិកា​ដល់​ក្រុម​បាន​ជ័យលាភី​លេខ​១​បាន​៨០​ម៉ឺន​រៀល​និង​លេខ​២​លេខ​៣​បាន​បន្ទាប់ពីនោះ​។​ឯ​ក្រុម​មិនបាន​ចំណាត់ថ្នាក់​ក៏​ទទួល​ប្រាក់​លួង​ចិត្តជា​ការផ្តល់​កម្លាំងចិត្ត​ផងដែរ ។​ក៏​ប្រគល់​ម៉ូតូ​កង់​បី​ធំ​១​គ្រឿង​ដល់​ក្រុម​ជំនុំ​ផ​ហ​ដែរ ៕S/

​ ​ ​រូបថត : លោក​អ៊ុ រាត្រី​ិ និង​មន្ត្រី លោក​សង យិន​ស៊ុប ប្រគល់​ពាន រង្វាន់​ដល់​កីឡាករ /​ការិនី​ជ័យលាភី​បាល់ទាត់​ក្រុម​ជំនុំ​មេ​តូ​ឌី​ស​បន្ទាយមានជ័យ​៥​ក្រុម ( រូប​: ភ្នំ​ស្វាយ )​

#