​បិទ​ការប្រកួត​បាល់ទះ​ពានរង្វាន់​អរគុណ​សន្តិភាព​នៃ​រដ្ឋ​បាល​ស្រុក​ប្រាសាទបាគង​

109
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​រសៀល​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​បរិវេណ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង មាន​រៀប​ចំបិទ​ការប្រកួត​បាល់ទះ​ពានរង្វាន់ អរគុណ​សន្តិភាព ដោយមាន​ការចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្តសៀមរាប​បាន​និយាយថា​សម្រាប់​ឆ្នាំ​២០២០​នេះ​ការរៀបចំ​ការប្រកួត​បា​ល់​ទះ​ពានរង្វាន់​អរគុណ​សន្តិភាព​របស់​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​។​ក្នុងនោះ​មាន​កីឡាករ​ចូល​រូ​ម​ប្រកួត​ចំនួន​១៤​ក្រុម​ចែកចេញជា​៤​ពូ​ល​និង​មាន​កីឡាករ​សរុប​ចំនួន​១៦៨​នាក់​ដោយ​ការប្រកួត​មាន​រយៈពេល ២៦ ថ្ងៃ នឹង ២៦ ប្រកួត ដោយ​ចាប់​បើក​ដំណើរការ​ពីថ្ងៃ​ទី ៧​ខែកុម្ភៈ​ឆ្នាំ​២០២០​និង​បញ្ជ​ប់​នា​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ​២០២០ ។

​លោក​បាន​បន្តថា ក្រុម​ទាំង ១៤ នេះ គឺមាន​មកពី វិទ្យាល័យ មហាជន និង​ស្ថាប័ន​នានា​ក្នុងស្រុក ។ ជា​លទ្ធផល​សម្រាប់​ការប្រកួត​រយៈពេល​២៦​ថ្ងៃនេះ​ទ​ទូល​បាន​លេខ​១​បាន​ទៅ​ក្រុមកីឡា​ការ​មហាជន​រលួស ទ​ទូល​បាន ពាន ១ មេដាយមាស និង​ថវិកា​ចំនួន ១ លាន ៥០​ម៉ឺន​រៀល , លេខ​២ បាន​ទៅ ក្រុម​កីឡាករ​យុវជន​គី​រី​មាន​ន្ទ ទ​ទូល​បាន មេដាយមាស និង​ថវិកា​ចំនួន ៩០​ម៉ឺន​រៀល ,​និង​លេខ ៣ បាន​ទៅ ក្រុម​កីឡាករ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង មេដាយ និង​ថវិកា ៧០ ម៉ឺន​រៀល ។​

​លោក​បាន​បញ្ជាក់ទៀតថា​សម្រាប់​កីឡាករ​មិន​ទ​ទូល​បាន​ជ័យលាភី​ទ​ទូល​បាន​ថវិកា​លើកទឹកចិត្ត​ចំនួន ១០ ម៉ឺន​រៀល និង​ឧបត្ថម្ភ​ដល់​អាជ្ញាកណ្តាល​ផងដែរ ។ សម្រាប់​ពិធី​បិទ​ការប្រកួត​កីឡា​នេះ លោក ទៀ សីហា អភិបាល នៃ​គ​ណះ​អភិបាល​ខេត្តសៀមរាប បាន​ឧបត្ថម្ភ​ថវិកា​ដល់​ការរៀបចំ​កម្មវិធី​ប្រកួត ចំនួន ១ លាន​រៀល ផងដែរ​៕S/

​រូបភាព​: បិទ​ការប្រកួត​បាល់ទះ​ពានរង្វាន់​អរគុណ​សន្តិភាព​របស់​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​៕​គូលែន​