​បិទ​អាជីវកម្ម​កាស៊ីណូ​ឡាក់​គី​វី​ង​ក្រោយពី​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​១៥៥​នាក់​

394
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​សមត្ថកិច្ច​បានសម្រេច​បិទ​អាជីវកម្ម​កាស៊ីណូ​ឡាក់​គី​វី​ង​(luckywingcasino)​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​បន​ល្បែងស៊ីសង​ដែល​ជនជាតិខ្មែរ​យ៉ាងច្រើន​ចូល​លេង​។​មាន​ករណី​ជួញដូរ​ចែកចាយ​និង​ផ្តល់​ទីតាំង​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​លោក​ដឹកនាំ​កម្លាំង​បានចេញ​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​បទល្មើស​គ្រឿងញៀន ហើយ​ឃាត់ខ្លួន​មនុស្ស​១៥៥​នាក់ ។​

លោក​វរសេនីយ៍ទោ​ង៉េ​ង​សុខ​ជា​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​:​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​នៅក្នុង​កាស៊ីណូ​ឡាក់​គី​វី​ង​(LuckyWingCasino)​ឡាក់​គី​វី​ង​ក្រុង​ប៉ោយប៉ែត​នេះ​ធ្វើឡើង​ចាប់ពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ម៉ោង​២​យប់​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥៥​នាក់​ដោយ​ធ្វើ​តេស​ទឹកនោមរ​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​១៤៤​នាក់​។​ក្នុងចំណោម​នោះបាន​ឃាត់ខ្លួន​មេការ​គ្រប់គ្រង​កាស៊ីណូ​២​នាក់​និង​បុគ្គលិក​៤​នាក់​យកមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

មេការ​ទាំង​២​នាក់​នោះ មាន​: ១: ឈ្មោះ ស៊ុន សៀង​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បច្ចុប្បន្ន​មក​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​ប៉ោយប៉ែត ។ ២- ឈ្មោះ ពួន​គឹម​ហេង​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជា​មេការ​រង​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​ជាមួយ​នោះ​កម្លាំង​នគរបាល​ក៏​ដកហូត​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វ​តា​មីន​អក្សរ​( WY)​ចំនួន ៥៤​គ្រាប់ ,​ម្សៅ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៧​កូន​ថង់ និង​ថ្នាំញៀន​កេ​តា​មីន​១​កូន​ថង់​។​ឈ្មោះ​ស៊ុន​សៀង​ហេង​បាន​សារភាពថា​:​តាមពិត​លោក​ទើប​មក​ធ្វើក​ជា​មេការ​គ្រប់គ្រង​កាស៊ីណូ​នោះ​រយៈពេល​១​សប្តាហ៍​ប៉ុណ្ណោះ ។

គឺ​ធ្វើ​ការឱ្យ​ថៅកែ​កាស៊ីណូ រង្គសាល​និង​ក្លិប​កម្សាន្ត​ឈ្មោះ ធា រ៉ា រស់នៅ​ក្រុង​ប៉ោយប៉ែត​។​ឆ្លើយតប​ការ​ចោទ​នេះ​ឈ្មោះ​ធារ៉ា​បា​នប​ដិ​សេដ្ឋ​ថា​រូបលោក​មិនជា​ប់​ពាក់ព័ន្ធ​និង​កាស៊ី​ណ​ឡាក់​គី​វី​ង​នេះ​ទៅវិញ​។​ត្បិត​កាស៊ីណូ​នេះ​លោក​បាន​ជួល​ទៅឱ្យ​ឈ្មោះ ស៊ុន សៀង​ហេង ដែលមាន​កិច្ចសន្យាជួល មាន​មេធាវី​ជា​តំណាង​ផង ។​

​សំណុំរឿង​គ្រឿងញៀន​ក្នុង​កាស៊ីណូ​ឡាក់​គឺ​វី​ង​នេះ​សមត្ថកិច្ច​នគរបាល​កំ​ពុង​បន្ត​មមាញឹក​ក្រពុលមុខ​សាកសួរ​លើ​ថៅកែ​អ្នក​ជួល​បន្ត​មេការ​អ្នក​មកលេង​ដែល​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស​គ្រឿងញៀន​ក្នុង​ចំនួន​ជាង​១៤៤​នាក់​នេះ​ដើម្បី​កសាង​សំណុំរឿង​ចាប់បញ្ជូន​ទៅឱ្យ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​។​

​គួររំលឹកថា​ក្នុង​រយ​:​ពេល​ថ្មីៗ​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​ក្រុង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ខេត្តបន្ទាយមានជ័យ​បាន​បំបែកសំណុំរឿង​ធំៗ​ម​ដូចជា​បង្ក្រាប​ករណី​ជនជាតិ​១២​នាក់​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​និង​ជំរឹត​ទារប្រាក​ជនជាតិ​ចិន​៣​នាក់​។​

បាន​បង្ក្រាប​ករណី​ចាប់ពង្រត់​ជំរឹត​ទារប្រាក់​ជនជាតិខ្មែរ​ម្នាក់​ពី​រាជធានី​ភ្នំពេញ​មក​ក្រុង​ប៉ោយប៉ែត​។​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខារ៉ាអូខេ​AJR​នៅ​ក្រុង​ប៉ោយប៉ែត​និង​ឥឡូវនេះ​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​កាស៊ី​ណី​ឡាក់​គី​វី​ង​នៅ​ក្រុង​ប៉ោយប៉ែត​នេះ ៕S/


រូបថត​:​បិទ​អាជីវកម្ម​កាស៊ីណូ​ឡាក់​គី​វី​ង​នៅ​ក្រុង​ប៉ោយប៉ែត​ក្រោយ​កម្លាំង​នគរបាល​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​១៥៥​នាក់ (​រូប​:​ប​.​ជ័យ​)​