​បីនាក់​រងរបួស​ធ្ងន់ ដោយ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា ពេញទំហឹង​

643
ចែករម្លែក

ដោយ​៖ ម៉ា​រ៉ា​
​ភ្នំពេញ​៖ បុរស​ពីរ​នាក់ និង​នារី​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​ម៉ូតូ​ពីរ​គ្រឿង បាន​បើក​បុក​គ្នា ពេញទំហឹង នៅវេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ ២៣០ ( ម្ដុំ​សំណង់​១២ ) ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ប៊ីត ពណ៌ ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HE.6200 បើកបរ​ដោយ​បុរស បាន​ឌុប​នារី​ម្នាក់ នៅ​ពីក្រោយ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈពេល ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​សង់​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1GW.8308 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពី​កើតមក​លិច បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន​ដូចគ្នា ក៏បាន​ជ្រុល​ទៅបុក​គ្នា ចំ​ពីមុខ ពេញទំហឹង​តែម្ដង បណ្ដាលឱ្យ​មនុស្ស​ប្រុស​ស្រី បីនាក់ រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ សម្ថ​កិច្ច​មូល​ដ្ធា​ន បាន​ទំនាក់ទំនង ទៅ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ជើងគោក ដើម្បី​ចុះ​វាស់វែង រួច​យក​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕v