​បី​ថ្ងៃ​កម្លាំង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ឃាត់​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

796
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧​ខែមិថុនា​រហូតមកដល់​ថ្ងៃទី​២០ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ដកហូត​វត្ថុតាង​មួយចំនួន​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៨​កម្លាំង​កង​រាជ​អា​វុ​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិតនៅ ក្នុងភូមិ​វាល​ធំ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​​ជនសង្ស័យ​ឈ្មោះ យស់ ស៊ី​វន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោគ​ស្រឡៅ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​១០​កញ្ជប់​តូច ទម្ងន់​២,៥៨​ក្រាម ម៉ូតូ​ម៉ាក​ស្មាស គ្មាន​ស្លាក​លេខ​មួយគ្រឿង លុយ​ខ្មែរ​៣៧.០០០​រៀល អត្តសញ្ញានប័ណ្ណ​២ ទូរស័ព្ទដៃ​១​គ្រឿង ព្រមទាំង​សម្ភារៈ​សម្រាប់​ជក់ និង​វេច​ខ្ចប់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​៕S/​

​បី​ថ្ងៃ​កម្លាំង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ឃាត់​ជនសង្ស័យ​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

#