​បុក​ចំ​រថយន្ត​​មួយគ្រឿង​ តម្លៃ​រាប់ម៉ឺន ​រង​ការខូចខាត​យ៉ាងដំណំ

546
ចែករម្លែក
  • 530
    Shares

ដោយៈ​ចាន់តូ ​/​

ភ្នំពេញ​៖​ គ្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ Toyota​ បាន​បុក​រះ ​ជាមួយនឹង​រថយន្ត​​ Land Cruiser​ ហើយ​បាន​រេ​ចង្កូត ​ទៅបុក​រថយន្ត​ ​Bentley bentayga SUV​បង្ក​ឱ្យ​រង​ការខូចខាត​ យ៉ាងដំណំ​ នៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​ កាលពី​ម៉ោង​ ៣​និង​៤០​នាទី នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។

​សាក្សី ​បានឱ្យដឹងថា ​មុនពេល​កើតហេតុ ​គេ​បានឃើញ​រថយន្ត​ Toyota​ ដែល​ពាក់​ស្លាក​លេខ ​ខេមរភូមិន្ ទ​០២ 2-7749 បើក​របរ​ដោយ​បុរស​ម្នាក់ ​ពី​កើតមក​លិច​ ហើយរថយន្តនេះ បាន​បើក​គេច​ម៉ូតូ​ និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី ​ក៏បាន​រេ​ចង្កូត ​ទៅបុក​រះ​រថយន្ត​Land Cruiser​ មួយគ្រឿង ​ពាក់ស្លាក​លេខ ​ភ្នំពេញ 2AV-9886 ដែលបាន​ចត​ ​នៅ​ចិញ្ចើមផ្លូវ​។​

​បន្ទាប់មក រថយន្តនោះ ​ក៏​បានរេ​ចង្កូត ​បុក​រថយន្ត​ ​BentleybentaygaSUV​ ពាក់​ស្លាក​លេខ 2BH2727​ តម្លៃ​រាប់ម៉ឺន​ ​បង្ក​រង​ការខូចខាត​រថយន្ត ​ទាំងសងខាង ​ យ៉ាងដំណំ នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​រថយន្ត​ ​BentleybentaygaSUV​ មួយគ្រឿង​ តម្លៃ​រាប់ម៉ឺន ​បា​ន​បើក​ចេញពី​កន្លែងកើតហេតុ​ មិន​ទាមទារ​សំណង​អ្វី​ឡើយ ​នៅសល់តែ​រថយន្ត​ទាំងពីរ ​ដោះស្រាយ​គ្នា​ នៅ​នឹង​ទីតាំង​កន្លែងកើតហេតុ ។​

នគរបាល​ចរាចរណ៍​ផ្លូវគោក ​បាន​​វាស់វែង ​ហើយ​ភាគី​ខាង​បង្ ក​បាន​សង​សំណង​ទៅ​ភាគី​រថយន្ត​ឡង់​គ្រី​ស័​រ ​ក្នុងតម្លៃ ​១ ​ពាន់​ដុល្លារ ​ដើម្បី​បញ្ចប់រឿង ​នៅ​កន្លែងកើតហេតុ​៕S/​ V