​បុក​បង្គោល​ភ្លើង​បាក់​១​ដើម​និង​បុក​ស្លាក​ប៉ាណូ​បាក់​១​ដើម ​អត់​ឃើញ​សមត្ថកិច្ច​មក​ក្បែរ​

200
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​រថយន្ត​មិន​ស្គាល់​ម៉ាក​ បាន​បើក​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​១​ដើម​និង​បន្ត​បុក​ស្លាក​ប៉ាណូ​បាក់​១​ដើម​ទៀត ​ដោយហេតុ​ការណ៍​នេះ​អត់​ឃើញ​មាន​សមត្ថកិច្ច​ណា​មក​ក្បែរ​និង​មិនដឹង​អ្វី​ឡើយ​។​លុះ​ភ្លឺ​ឡើង​ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ​ទើប​សមត្ថកិច្ច​និង​អ្នកដំណើរ​មានការ​ភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​។

​បើតាម​ការសង្ស័យ ​នៅ​ពេលយប់​ប្រហែលជា​ចន្លោះ​ម៉ោង​៣​ហើយ ​រថយន្ត​ក៏បាន​បើក​ចេញពី​កន្លែងកើតហេតុ​នេះ​បាត់ស្រមោល​នៅសល់តែ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​និង​ស្លាក​ប៉ាណូ​ដួល​នៅលើ​ទ្រូង​ពុះ​ចែក​ទ្រូងផ្លូវ​តែប៉ុណ្ណោះ​៕S/​Ha