​បុក​រ៉ឺម៉ក​ម៉ូតូ​របួសធ្ងន់​ម្នាក់​និង​ជ្រុល​បុក​របាំង​ថ្ម​ចែកផ្លូវ​បាក់​៣​កង់​

799
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ធុន​ធំ​ដឹក​ត្រី​ពេញ និង​បោះពួយ​យ៉ាង​លឿន ដោយ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ​បណ្ដាល​ឲ្យ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​រងរបួស​ធ្ងន់ ។​រថយន្ត​បង្ក​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​បាក់​អស់​៣​កង់​ទៀត ដោយ​រថយន្ត​ដាច់​ក្រ​ឡេ កល់​ជាប់​ទ្រូងផ្លូវ​បើក​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ចំណុច​មុខ​រោងចក្រ​ក្រដាស​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​០០:១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ធុន​ធំ​ពាក់​ស្លាក​លេខ​តាកែវ​.3A2892​បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​មិនមាន​ស្លាក​លេខ​ដែល​កំពុងបើក​ស្របគ្នា​ពី​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​បណ្ដាល​ឲ្យ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូរ​ងរ​បូស​ធ្ងន់​។​

​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​រួច​រថយន្ត​ដាច់​ក្រឡ​កល់​ជាប់​ទ្រូងផ្លូវ​ទៅមុខ​លែង​ដោយ​រថយន្ត​រង​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផងដែរ​។​ចំណែក​អ្នកបើកបរ​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល ។​

​ក្រោយ​កើតហេតុ​ភ្លាម ម្ចាស់​រ៉ឺម៉ក់​ម៉ូតូ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ស​ង្គោះ​នៅ​មន្ទីរពេទ្យ​។ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​មក​វាស់វែង​យក​រថយន្ត​បង្ករ​និង​រ៉ឺម៉ក​ម៉ូតូ​រងគ្រោះ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​ចរាចរណ៍​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

#