​កម្មករ​ក្រុមហ៊ុន​ម្នាក់​ឡើង​អូស​ខ្សែកាប​លើ​បង្គោល​ភ្លើង​ឆក់​ស្លាប់​នៅ​ស្រុក​កំពង់រោ​ទ៌​

906

(​ស្វាយរៀង​)៖​កម្មករ​ក្រុមហ៊ុន​ខ្សែកាប​ក្រុមហ៊ុនទូរស័ព្ទ​ម្នាក់​ដើរ​រាយ​ខ្សែ​តាម​បង្គោល​ភ្លើង​ដោយ​ឡើង​អូស​ខ្សែ​ពី​បង្គោល​មួយ​ទៅមួយ​ដល់​ត្រង់ចំណុច​ភូមិ​រោ​ទ៌​ឃុំ​ញរ​ស្រុក​កំពង់រោ​ទ៌​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ជាប់​នៅលើ​បង្គោល​ភ្លើង​តែម្តង​។​គ្រោះ​អកុសល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង៣​រសៀល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ណ៏​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​មាន​បុរស​ជាកម្មករ​ក្រុមហ៊ុន​ខ្សែកាប​​មួយក្រុម​បាន​ដើរ​ត​បណ្តាញ​ខ្សែកាប​និង​រាយ​ខ្សែ​តាម​បង្គោល​ភ្លើងអគ្គិសនី​នៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ជាប់​នៅលើ​បង្គោល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ​និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​។​

​ប្រភព​បាន​បន្តទៀតថា​បើ​ខាង​ក្រុមហ៊ុន​ដាក់​បង្គោល​ផ្សេងគ្នា​វា​មិនមាន​គ្រោះថ្នាក់​នោះទេ​។​បង្គោល​អគ្គិសនី​ដែល​បាន​ឆក់​មនុស្ស​នេះ​កាល​ប៉ុន្មាន​ថ្ងៃមុន​មាន​បែក​ផ្កាភ្លើង​បង្ក​ឲ្យ​អ្នក​នៅ​ជិត​នោះ​នាំគ្នា​ភ័យខ្លាច​ហើយ​បាន​រាយ​ការ​ណ៏​ទៅខាង​អគ្គិសនី​ដែរ​។​តែ​ក្រោយមក​មាន​ក្រុមហ៊ុន​ខ្សែកាប​មករា​យ​ដល់​ត្រង់ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​ឆក់​ស្លាប់​តែម្ដង​។​

ជនរងគ្រោះឈ្មោះ ឈន​ឆាយ អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ សំបួរ ស្រុក​មេសាង​ខេត្តព្រៃវែង​មាន​មុខជា​កម្មករ​ខ្សែកាប​៕S/​ដោយ​៖​សហការី​

​បុគ្គលិក​​ម្នាក់​ឡើង​អូស​ខ្សែកាប​លើ​បង្គោល​ភ្លើង​ឆក់​ស្លាប់​នៅ​ស្រុក​កំពង់រោ​ទ៌​