​បុណ្យកាន់បិណ្ឌ​តាម​វត្ត​អារាម​នៅ​បន្ទាយមានជ័យ​ចាប់ផ្តើម​អ៊ូរ​អរ​

1644
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​តាម​វត្ត​អារាម​នៅ​ខេត្តបន្ទាយមានជ័យ​ក្នុងឱកាស​ពិធី​កាន់បិណ្ឌ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​បានចាប់ផ្តើម​អ៊ូរ​អរ​ចាប់ពី​ថ្ងៃទី​១​រោច​ខែភទ្របទ​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ​ត្រូវ​នឹង​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៨​តទៅ​។​

​សភាព​អ៊ូរ​អរ​ដូច​វត្ត​អារាម​ដទៃទៀត​ដែរ​កម្មវិធី​កាន់​វេន​បិណ្ឌ​ទី​១​នៅ​វត្ត​វេឡុ​វ័​ន្ត​ស្វាយចេក​ជា​វត្ត​នៃ​ការ​គង់នៅ​រប​សើ​ព្រះគ្រូ​ធុល​សុធា​ព្រះ​មេគុណ​ខេត្ត​ស្ថិតនៅ​ឃុំ​-​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​ក៏មាន​កម្មវិធី​កាន់​វេន​បិណ្ឌ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ដូច​រាល់​ឆ្នាំ​បានរៀបចំ​ឡើងជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​ពិធី​នេះ​នៅ​វត្ត​ទូទាំង​ខេត្ត​។

​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​លោកស្រី​សុង​ផល្លី​ន​រួមទាំង​មន្ត្រីរាជការ​ស៊ីវិល​កងកម្លាំងប្រដាប់អាវុធ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ការិយាល័យ​ជុំវិញ​ស្រុក​ប្រជា​ពុទ្ធបរិស័ទ​បាន​ចូលរួម​។​លោក​លោកស្រី​ដែលជា​ម្ចាស់​វេន​ទី​១​នេះ​បាន​មាន​ប្រសា​ស​ន៏​ថា​៖​ដូចដែល​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​យើង​បានធ្វើ​តាម​ទំនៀម​ត​មក​នោះ​។

​ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង​គឺ​ដើម្បី​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ខន្ធ​បុព្វការី​ជន​មាតាបិតា​ជីដូន​ជីតា​ញ្ញា​ត្តិ​ការ​ទាំង​៧​សន្តាន​អ្នកមានគុណ​ដែល​ចែក​ឋាន​ទៅកាន់​បរលោក​។​ក៏​បែងចែក​ផងដែរ​ជូន​ដួង​វិញ្ញ​ណ​ក្ខ​ន្ធ​កម្មាភិបាល​យុទ្ធជន​យុទ្ធ​នារី​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​រំដោះ​ការពារជាតិ​មាតុភូមិ​ប្រជាជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុលពត​ក្នុងសម័យ​សង្គ្រាម​កន្លង​មក​។​

​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ក៏​ជា​បង្ហាញ​នូវ​ជ្រុង​មួយ​នូវ​សេចក្តី​ដឹងគុណ​ការចងចាំ​និង​ការ​រំលឹក​គុណ​ភក្តីភាព​និង​ទឹកចិត្ត​កតញ្ញូ​របស់​កូនចៅ​ជ្នា​នុ​ជន​ជំនាន់​ក្រោយ​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​និង​អ្នកមានគុណ អ្នកមាន​គុណបំណាច់​ព្រមទាំង​អ្នករងគ្រោះ​ក៏ពិតមែន ។​

​ប៉ុន្តែ​អត្ថរូប​អត្ថន័យ​និង​អត្ថរស​ពី​ពិធី​នោះ​ក៏​ឆ្លុះបញ្ចាំង​នូវ​គុណធម៌​សុជីវធម៌​របស់​ជនជាតិ​ខ្មែរ​ចំពោះ​ជំនឿ សាសនា​ដែលមាន​ក្នុង​វប្បធម៌ អរិយធម៌​របស់ខ្លួន​ផងដែរ ។​នាឱកាស​នោះដែរ​លោក លោកស្រី​និង​សហការី បាន​ប្រគេន​ទេយ្យទាន​ចង្ហាន់ ភេសជ្ជៈ​និង​ថវិកា​ដល់​ព្រះសង្ឃ ៣៩​អង្គ ក្នុង​១​អង្គទ​ទួលបាន​៤​ម៉ឺន​រៀល​,​តាជី​យាយជី​ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​រៀល​។​ក៏មាន​ការណែនាំ​និង​ស្នើ​សុំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ​ធម្មការ​និង​សាសនា​ក៏ដូចជា​អនុគុណ​មេគុណ​ពិនិត្យមើល​វត្ត​អារាម​ណា​ដែល​អត្តខាត់​ខ្វះខាត​ជាងគេ ដើម្បី​ខេត្ត ស្រុក​ក្រុង​ទៅ​ប្រគេន​ទេយ្យទាន​និង​ចង្ហាន់​៕S/

​បុណ្យកាន់បិណ្ឌ​តាម​វត្ត​អារាម​នៅ​បន្ទាយមានជ័យ​ចាប់ផ្តើម​អ៊ូរ​អរ​

#