​បុណ្យអុំទូក​ថ្ងៃទី​២​ពលរដ្ឋ​ច្រើន​កុះករ​នាំគ្នា​មក​ទស្សនា​និង​ដើរលេង​កម្សាន្ដ​

360
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នា​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ជា​ថ្ងៃទី​២​នៃ​បុណ្យអុំទូក​បណ្ដែតប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​ដោយមាន​ចំនួន​ច្រើន​កុះករ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។​ពួកគាត់​នាំគ្នា​មក​ទស្សនាការ​អុំទូក​និង​ដើរលេង​កម្សាន្ដ​នៅក្នុង​រាជធានី​ភ្នំពេញ​។​ពិសេស​នៅ​ម្ដុំ​មាត់ទន្លេ​និង​ព្រះ​ម​រប​រាជវាំង​ដោយ​សប្បាយរីករាយ​ក្រោម​ម្លប់​សន្ដិភាព​។​

​នៅ​ល្ងាច​ថ្ងៃទី​១១​វិច្ឆិកា​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កម្សាន្ត​ដោយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃនេះ​និង​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ដោយ​រក្សា​និង​ទុកដាក់​សំរាម​នៅក្នុង​ធុងសំរាម​ដែល​បានដាក់​ពង្រាយ​តាម​ទីសាធារណៈ​ឱ្យបាន​ត្រឹមត្រូវ​។​ចៀសវៀង​កា​ចោល​សំរាម​ពាសវាល​ពាសកាល​ដែល​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​នៅក្នុង​ទីក្រុង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​សូម​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​និង​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​អុំទូក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ពង្រាយ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​សរុប​ជិត​២​ម៉ឺន​នាក់ ដើម្បី​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្ដែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕S/​