​បុណ្យ​ទន្លេ​ដល់​វេណ​ខេត្តកំពង់ឆ្នាំង​នៅ​ដើមឆ្នាំ​២០១៩​នេះ​

617
ចែករម្លែក
  • 21
    Shares

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ដូច​រៀងរាល់​ឆ្នាំមុនៗ​ក្រសួងទេសចរណ៍​បានរៀបចំ​ធ្វើបុណ្យ​ទន្លេ​។​ឆ្នាំនេះ​ដល់​វេណ​ខេត្ត​ខេត្តកំពង់ឆ្នាំង​ជា​អ្នករៀបចំ​ធ្វើបុណ្យ​ទន្លេ​ដែល​ខេត្ត​នេះ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប​សំបូរ​ទៅដោយ​ធនធាន​មច្ឆា​ជាតិ​ខ្លាំង​ជាង​ខេត្ត​នានា​។

​ក៏​ជា​ខេត្ត​សំបូរ​ទៅដោយ​ដី​មាន​ជីជាតិ​បាន​លើកស្ទួយ​ដល់​កម្លាំង​កសិផល​លើក​កំពស់​សេដ្ឋកិច្ច​កសិករ​បានល្អ​ប្រសើរ​ដោយសារ​គុណ​ទឹក​គុណ​ដី​ផ្តល់ឱ្យ​ដូច​ព្រះ​ប្រទាន​ឱ្យ​ក្នុង​ភ័ព្វសំណាង​មួយ​ដ៏​ពិបាក​រក​។​

ដោយសារ​កម្មវត្ថុ​នេះហើយ​ទើប​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​អាជ្ញាធរខេត្ត​ធ្វើបុណ្យ​ទន្លេ​នេះ​ឡើង​ក៏ដូចជា​តបស្នង​គុណ​ដល់​លោក​ម្ចាស់​ទាំងពីរ​ស្របតាម​តថភាព​នៃ​ជំនឿ​ប្រពៃណី​យ៍​ខ្មែរ​យើង​ដ៏​រាប​រៀងមក​។​បុណ្យ​ទន្លេ​នេះ​ក្រសួងទេសចរណ៍​ជា​អ្នកបង្កើត​តាំងពី​៥​ឆ្នាំមុន​មកម្ល៉េះ​។​

​ក្រសួង​បាន​ទាញយក​បុណ្យ​នេះ​ធ្វើជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដើម្បី​ស្រូបយក​ភ្ញៀវទេសចរ​ឱ្យបាន​ច្រើន​តាមរយ​:​ការបង្ហាញឱ្យឃើញ​នូវ​ផលិតផល​ទេសចរណ៍​-​សមិទ្ធិផល​នានា​ដែល​កសាងបាន​និង​ធ្វើបាន​កន្លងមក​ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​របស់​ស​ង្គ​ម​ជាតិខ្មែរ​យើង​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​។​

​លោក​សេង​សាលី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​កាលពីពេល​ថ្នីៗ​នេះ​ថា​បុណ្យ​ទន្លេ​ធ្វើ​នៅ​ខេត្តកំពង់ឆ្នាំង​លើក​នេះ​បានកំណត់​យក​ថ្ងៃទី​១៥,១៦,១៧​ខែមីនា​ខាងមុខនេះ​។​អាជ្ញាធរខេត្ត​និង​ក្រសួង​បាន​ឯកភាព​យក​ទីតាំង​ទីធ្លា​ម្តុំ​វិមានឯករាជ្យ​ធ្វើជា​កន្លែង​បុណ្យ​សម្រាប់​តាំង​ពិ​ពណ៌​ដែល​រំពឹងថា​នឹងមាន​ស្តង់​៤០០​ទៅ​៥០០​ចូលរួម​។​

​លោក​ប្រធាន​មន្ទីរ​ប្រាប់ថា​យើង​កំពុង​រៀបចំ​សម្អាត​បរិ​ស្ឋា​ន​ទឹកទន្លេ​ឱ្យ​ស្អាត​ដោយបាន​ជន្លៀស​ជនជាតិ​វៀតណាម​ដែល​រស់នៅក្នុង​ទន្លេសាប​ចេញ​ឱ្យមក​រស់នៅ​លើដី​គោក​វិញ​។​តែ​ពិធីបុណ្យ​នេះ​ត្រូវធ្វើ​ពិធី​ក្រុង​ពលី​នៅឯ​ផ្សារ​ក្រោម​វិញ​។​សណ្ឋាគារ ផ្ទះសំណាក់​យើង​ត្រៀម​រួច​អស់ហើយ​គឺ​សណ្ឋាគារ​មាន​៨ ផ្ទះសំណាក់​មាន​២៤​។​នេះ​ជា​បុណ្យ​ទន្លេ​លើក​ទី​៥ បន្ទាប់ពី​បុណ្យ​នេះ​បានធ្វើ​នៅ​ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ​៕S/​