​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​បានបញ្ចប់​មាន​ភ្ញៀវ​ទេសចរ​ជាង​៣០​ម៉ឺន​នាក់​

145
ចែករម្លែក

ដោ​យះ​គ្រញូង​/​បាត់​ដំបង​៖​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង​បានឱ្យដឹងថា ​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​ក្រោម​ប្រធានបទ​”​ទន្លេ​នៃ​សន្តិភាព​ ទន្លេ​នៃ​វិបុលភាព​”​រយៈពេល​បី​ថ្ងៃ​បានបញ្ចប់​ដោយ​ជោគជ័យ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​ជាង​៣០​ម៉ឺន​នាក់​។​

​លោក​នួន​ថា​ អនុប្រធាន​ទេសចរណ៍​ខេត្តបាត់ដំបង​បានឱ្យដឹងថា ​បុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់​ដំ​ក្រោម​ប្រធានបទ​”​ទន្លេ​នៃ​សន្តិភាព​ទន្លេ​នៃ​វិបុលភាព​”​រយៈពេល​បី​ថ្ងៃ​បានបញ្ចប់​ដោយ​ជោគជ័យ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​ភ្ញៀវ​ទេសចរអន្តរជាតិ ចូលរួម​ជាង​៣០​ម៉ឺន​នាក់​។​

​លោក​អនុប្រធាន​ម​ន្ឋី​រ​បាន​បញ្ជាក់ថា ​នៅ​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​ ដែលជា​ថ្ងៃទី​១​នៃ​បុណ្យ​ទន្លេ​លើក​ទី​៦​នៅ​ខេត្តបាត់ដំបង​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ប្រមាណ​៣០.៥០០​នាក់​និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​៤៩០​នាក់​ សរុប​ប្រមាណ​៣០.៩៩០​នាក់​។​ថ្ងៃទី​១៤​ខែមីនា​ដែលជា​ថ្ងៃទី​២​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ប្រមាណ​១០៥.៣០០​នាក់​និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​ប្រមាណ​៥៦០​នាក់​សរុប​ទាំង​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​១០៥.៨៦០​នាក់​។​

​នៅ​ថ្ងៃទី​៣​នៃ​បុណ្យ​ទន្លេ​គឺ​ថ្ងៃទី​១៥​ខែមីនា​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ប្រមាណ​១៦៣.៣០០​នាក់​និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​ប្រមាណ​៥៦៩​នាក់​សរុប​ទាំង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចំនួន​ប្រមាណ​១៦៣.៨៦៩ នាក់​។ សរុប​រយៈពេល​ទាំង​៣​ថ្ងៃ មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចំនួន​ប្រមាណ​៣០០.៧១៩ នាក់​។​

​លោក​អ៊ុក​ អ៊ំ​ភី​នីស្សា​រ៉ា​ ប្រ​ធា​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​ បុណ្យ​ទន្លេ​លើក​ទី​៦​នៅ​ខេត្តបាត់ដំបង​ទទួលបាន​ជោគជ័យ​ដោយ​បញ្ចប់​ទៅក្នុង​បរិយា​កាស​រីករាយ​។​ប៉ុ​នែ្ត​មិនបាន​សម្រេច​តាម​ការគ្រោងទុក​របស់​លោក​ទេសរដ្ឋមន្ត្រី​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​រំពឹងទុក​ថា​បុណ្យ​ទន្លេ​នៅ​ខេត្ត​បាត់​ដំ​ដំបង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​យ៉ាងតិច​១​លាន​នាក់មក​ចូលរួម​ដើរលេង​ទស្សនា​។​ចៃដន្យ​ដោយសារ​មានវី​រូស​ខូ​រ៉ូ​ណា​(​ខូ​វីត​១៩)​ទើប​ធ្វើឱ្យ​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​មួយចំនួនធំ​ខ្លាច​មិន​ហ៊ាន​ដើរលេង​កម្សាន្ត​ព្រោះ​ខ្លាច​ឆ្លង​វី​រី​សដ៍​កាច​សាហាវ​នេះ​៕S/Ha

​រូបថត​៖​លោក​ទស​រដ្ឋ​រដ្ឋមន្ត្រី​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​នាំ​គ្នាដើរលេង​កម្សាន្ត​ក្នុង​បុណ្យ​ទន្លេ