​បុណ្យ​វិសាខបូជា​ខេត្តស្ទឹងត្រែង​នឹងមាន​ព្រះសង្ឃ​៤៣៦​អង្គ​រាប់បាត្រ​

852
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ ព្រឹត្តិការណ៍​មួយ​ប្លែក​នៅ​ខេត្តស្ទឹងត្រែង​ដោយសារតែ​ថ្ងៃបុណ្យ​វិសាខបូជា​ឆ្នាំនេះ អាជ្ញាធរ​បាន​និមន្ត​ព្រះសង្ឃ មកពី​គ្រប់​វត្ត​ទូទាំង​ខេត្ត​ដើម្បី​រាប់បាត្រ​ប្រគេន​ឆ​ង្ហា​ត់ដល់​ព្រះសង្ឃ​ប្រមាណ​៤៣៦​អង្គ​។​

យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៨ នេះ​នឹង​មានការ​និមន្ត​ធម្ម​យាត្រា សូត្រធម៌​ប្រោះព្រំ ដោយ​ព្រះសង្ឃ​គ្រប់​អង្គ នៃ​គ្រប់​វត្ត​អារាម ទូទាំង​ខេត្តស្ទឹងត្រែង មាន​ប្រមាណ​៤៣៦​អង្គ​ដោយ​ត្រូវ​និមន្ត​ចេញពី​វត្ត​ស្រះកែវ​មុន្នី​វណ្ណ​ហៅ​វត្ត​លើ ធ្វើដំណើរ​តាមផ្លូវ​មាត់ទន្លេ​សេកុង​ឆ្ពោះ​មក​មុខ​សាលាខេត្ត​។​ពេលមកដល់​សាលាខេត្ត នឹង​មានការ​សម្តែងធម៌ តាម​សង្ឃដីកា ប្រពៃណី​ទំនៀមទម្លាប់​ក្នុង​ថ្ងៃ​នៃ​ពិធីបុណ្យ​វិសាខបូជា​និង​ពិធីរាប់បាត្រ​ផងដែរ​។​

បន្ទាប់ពី​រាប់បាត្រ​រួច​ព្រះសង្ឃ គ្រប់​ព្រះអង្គ​នឹង​និមន្ត​វិលត្រឡប់ ទៅកាន់​វត្ត​ស្រះកែវ​មុន្នី​វណ្ណ​វិញ​ព្រឹក​ថ្ងៃ​ដដែល​នោះ​។​អាជ្ញាធរ​បាន​អំពាវនាវ ឱ្យមាន​ការចូលរួម​ពី​ស្ថាប័ន​សមត្ថកិច្ច​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យបាន​ច្រើន​កុះករ​ក្នុង​ថ្ងៃបុណ្យ​វិសាខបូជា​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕S/​