​បុរស​ខ្មែរ​ម្នាក់​ប្រើ​កាំបិត​កាប់​លើ​ជន​ជាតិចិន​២​នាក់​ឱ្យ​រងរបួស​ធ្ងន់​

994
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​ជនជាតិ​ចិន​ចំនួន​២​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​បុរស​ជនជាតិខ្មែរ​ម្នាក់​បាន​ប្រើប្រាស់​កាំបិត​កាប់​ទៅលើ​ជនជាតិ​ចិន​ទាំងពីរ​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ឯ​ជនសង្ស័យ​ក៏បាន​រងរបួស​ដែរ​។​ក្នុងករណីនេះ​បានកើត​ឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ក្នុងភូមិ​វត្ត​ស្វាយ​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​កាលពី​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ សុក សុភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​តៃកុង​រថយន្ត​ឱ្យ​ជនរងគ្រោះ​ជនជាតិ​ចិន​តែម្តង​។​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​មានឈ្មោះ LU KAI ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E២០១១៧៩៥១ និង​ម្នាក់ទៀត​ឈ្មោះ​SHISHOUZHENG​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​។​អ្នក​ទាំងពីរ​មានមុខ​របរ​លក់​ស្ករ​គ្រាប់​និង​គ្រាប់​ផ្កាឈូករ័ត្ន ។​

សមត្ថកិច្ច​បានបញ្ជាក់​បន្តថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​និយាយថា គឺ​រូបគេ​(​ជនសង្ស័យ​)​មាន​ការខឹង​ដោយសារ​ជនរងគ្រោះ​ចេះតែ​កុហក​ខ្លួន​ជាច្រើនលើក​ច្រើនសារ​រឿង​ប្រាក់ខែ ។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​សៀមរាប កំពុង​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕S/

​បុរស​ខ្មែរ​ម្នាក់​ប្រើ​កាំបិត​កាប់​លើ​ជន​ជាតិចិន​២​នាក់​ឱ្យ​រងរបួស​ធ្ងន់​