​បុរស​ចិន​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​នៅ​ស្រុក​ភ្នំស្រួច​

189
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ជា​កម្មករ​ជាតិចិន​ម្នាក់​មាន​ជំងឺ​បេះដូង​នៅ​ភូមិ​ត្រពាំង​អត់​ទឹក​ឃុំ​គី​រី​វ័​ន្ត​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ពេល​បញ្ជូនមក​ង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដោយសារ​គាំងបេះដូង​កាលពី​យប់​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា​បុរស​ជនជាតិ​ចិន​ដែល​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​នេះ​មានឈ្មោះ​LUXTABTNG​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​EG2239226​។​ផុតកំណត់​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០២៩​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ការដ្ឋាន​ភូមិ​ត្រពាំង​អត់​ទឹក​ឃុំ​គី​រី​វ័​ន្ត​ស្រុក​ភ្នំស្រួច​។​

​លោក​គង់​ប៊ុនលី​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​បាន​និយាយថា​បុរស​ជនជាតិ​ចិន​ដែល​ស្លាប់​នេះ​ដោយសារ​ស្លោក​សាច់​ដំ​បេះដូង​ទើប​បណ្តាលឱ្យ​គាំងបេះដូង​ស្លាប់​។​ក្រោយពី​ពិនិត្យ​មន្ត្រីនគរបាល​ជំនាញ​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ដំណល់​នៅ​វត្ត​ទឹកថ្លា​៕S/​

#