​បុរស​ចំណាស់​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ដោយមាន​ជំងឺ​រ៉ាំរ៉ៃ​

373

(​បាត់ដំបង​)៖​កាលពី​ម៉ោង​៦​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៧​មានការ​ភ្ញាក់ផ្អើល​ដោយមាន​គេ​ប្រទះឃើញ​បុរស​ចំណាស់​ម្នាក់​ចងក​ធ្វើអត្តឃាត​ដោយ​ប្រើ​ខ្សែ​គោ​នៅលើ​ធ្នឹម​ជង្រុក​ស្រូវ​បណ្តាល​ឳ្យ​ស្លាប់​នៅ​ចំណុច​ភូមិ​រូង​អម្ពិល​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​លហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​មូលហេតុ​ដោយសារ​មាន​ជំងឺ រ៉ាំ​រ៉ៃ​ព្យាបាល​មិនជា ។​

​លោក​អឿ​ម ទិ​ត្យ​អធិការនគរបាល​ស្រុក​ប​វេ​ល​បាន​ឳ្យ​ដឹងថា​អត្តឃាត​ជន​មានឈ្មោះ​នន សុខ​ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ក្រោយពេល​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​និង​កោសល្យ​វិច័យ​រួចមក​បានធ្វើការ​សន្និដ្ឋាន​ថា​ការសម្រេចចិត្ត​ចងក​របស់​ចំណាស់​រូបនេះ​ពីព្រោះ​គាត់​មាន​ជំងឺ​រុំ​ា​រ៉ៃ​ព្យាបាល​មិនជា ។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​អត្តឃាត​ជន​ជា​មនុស្ស​ចំណាស់​