​បុរស​ចំណាស់​ម្នាក់​ជិះ​កង់​លក់​ថ្នាំបុរាណ​ងងឹតមុខ​ដួល​ស្លាប់​ភ្លាម​

275

(​ត្បូងឃ្មុំ​)៖​គួរ​អនិច្ចា​សង្ខា​បុរស​ចំណាស់​អាយុ​៧៥​ឆ្នាំ​ម្នាក់​ជិះ​កង់​ដឹក​ថ្នាំបុរាណ​លក់​ស្រាប់តែ​ងងឹតមុខ​ដួល​បណ្តាលឱ្យ​ស្លាប់​ភ្លាម​នៅនឹងកន្លែង​។​គ្រោះ​អកុសល​នោះបាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅលើ​ផ្លូវលំ​មុខផ្ទះ​ឈ្មោះ​មិ​ត​ណំ​ស្ថិតក្នុង​ភូមិ​វាល​លិច​ឃុំ​ជីគរ​ស្រុក​ខេត្ត​ត្បូងឃ្មុំ
​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​មាន​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ញឹក​ផាន​ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ​ជាតិខ្មែរ​រស់នៅ​ភូមិ​វាល​កើត​ឃុំ​ជីគរ​ស្រុក​ខេត្ត​ត្បូងឃ្មុំ​មុខរបរ​លក់​ឱសថ​បូរាណ​ជិះ​កង់​ដឹក​ថ្នាំ​បូរាណ​លក់​។​លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ក៏​ង​ងិ​ត​មុខ​ដួល​ទៅ​លើដី​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​នៅនឹងកន្លែង​។​តាម​ការបំភ្លឺ​ពី​ក្រុមគ្រួសារ​បានឱ្យដឹង​ថាជ​ន​រងគ្រោះ​មាន​ជំងឺលើសឈាម​ប្រចាំកាយ​។

​ក្រោយពី​កើតហេតុនគរបាល​ជំនាញ​ស្រុក​ត្បូងឃ្មុំ​សហការ​ណ៏​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជីគរ​និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​សាកសព​ឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​មូលហេតុ​ជំងឺលើសឈាម​។​បន្ទាប់ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សព ជូន​ក្រុមគ្រួសារ​សាច់​ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​ភោគ​សម្បត្តិ​

​បុរស​ចំណាស់​ម្នាក់​ជិះ​កង់​លក់​ថ្នាំបុរាណ​ងងឹតមុខ​ដួល​ស្លាប់​ភ្លាម​