​បុរស​ចំណាស់​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយពី​ទទួលទាន​កាហ្វេ​រួច​

1036
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​បុរស​វ័យ​ចំណាស់​ម្នាក់​ខណៈ​មាន​ជំងឺលើសឈាម​ផង​នោះបាន​ទទួលទាន​កាហ្វេ​១​កែវ​ក៏​ប្រតិកម្ម​ស្លាក់​ខ្យល់​ឡើង​ស្លេះ​បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ ។​
​លោក​សាត​ហ៊ាង​មេឃុំ​កំពង់​ប្រាំង​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ឈ្មោះ​កាន់​ផេង​ភេទ​ប្រុស​អាយុ​ជាង​៧០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពាក់​ស្បៃ​ឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​ខេត្តព្រៃវែង​បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៨​។​

លោក​មេឃុំ​បាន​បន្តថា​កន្លងមក​ជ​ន​រងគ្រោះ​មិនមាន​ជំងឺ​អ្វី​ទេ​គឺ​តែងតែ​ទៅ​ទទួលទាន​កាហ្វេ​នៅ​ផ្សារ​កំពង់​ពពិល​ស្ថិតនៅ​ភូមិ​កំពង់​ពពិល​ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ជាប្រចាំ​។​ដោយឡែក​ពលរដ្ឋ​បាន​លើកឡើងថា លោក​កាន់​ផេង​បាន​ប្រតិកម្ម​កាហ្វេ​បណ្ដាល​ឲ្យ​ស្លាប់​។​ខណៈ​នៅមុន​ពេល​កើតហេតុ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​នេះ​លោក​កាន់​ផេង​បាន​ចេញពីផ្ទះ​របស់ខ្លួន​ទៅ​ទទួលទាន​កាហ្វេ​ទឹកដោះគោ​ក្ដៅ​នៅ​ចំណុច​ហាង​កាហ្វេ​មួយ​។​

​ដោយ​គ្រាន់តែ​បរិភោគ​កាហ្វេ​ភ្លាម​រូបលោក​ស្រាប់​តែមាន​អ​ការៈរក​ខ្យល់​ស្រឡាំងកាំង​វិលមុខ​។ បន្ទាប់មក​លោក​ក៏​ឡើង​ម៉ូតូ​មក​ផ្ទះ​វិញ​ទាំង​មាន​អក្កា​រៈ​ធី​ង​ធោ​ង​ជាមួយគ្នា​នោះ​លោក​ក៏បាន​សម្រាក​នៅផ្ទះ​ប្រហែល​២​ទៅ​៣​ម៉ោង​។​ឃើញ​មិន​ស្រួល​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​។​ប៉ុន្តែ​ជា​អកុសល​ពេទ្យ​ប្រាប់ថា​គាត់​ដាច់ខ្យល់​ស្លាប់បាត់​ហើយ​។​ពេលនោះ​ក្រុមគ្រួសារ​ក៏បាន​ដឹក​សព​មក​ផ្ទះ​វិញ​។​

​ទោះបីជា​យ៉ាងណា លោក ខុន និង​ប្រពន្ធ​ឈ្មោះ យ៉ា​ត ជា​ម្ចាស់​កាហ្វេ បាន​លើកឡើងថា កន្លងមក​ជនរងគ្រោះ​តែងតែ​មក​ហូប​កាហ្វេ​ទីនេះ​ជាប្រចាំ​។​លោក​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ប្រាប់​គេឯង​ថា ខ្ញុំ​លើសឈាម​ឡើងដល់​២២ បន្ទាប់មក​ក៏បាន​ទទួលទាន​កាហ្វេ អស់​១​កែវ មាន​អ​ក្ការៈមិន​ស្រួល​ទើប​ជិៈ​ម៉ូតូ​ទៅផ្ទះ​វិញ​បាត់​។ លុះ​ល្ងាច​ថ្ងៃ​ដដែល​ស្រាប់តែ​ឮដំណឹង​ថា​គាត់​បាន​ស្លាប់បាត់​ហើយ​៕S/

​បុរស​ចំណាស់​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយពី​ទទួលទាន​កាហ្វេ​រួច​