​បុរស​ចំណាស់​ម្នាក់​បើក​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់

159
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​បុរស​ចំណាស់​ម្នាក់​បើក​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុង​ទីប្រជុំជន​ស្ថិតក្នុង​ភូមិ​ភ្នំ​ជញ្ជាំង​ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩ ។​

លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​មិន​សា​វី​ភេទ​ប្រុស​អាយុ​៨១​ឆ្នាំ​នៅ​ភូមិ​ជប់​ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ (​អត់​ពាក់មួក​សុវត្ថិភាព​) ។​

ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ចាស់​ធុន​សេ​១០០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ​1G.6751​។​ចំណែក​រថយន្ត​ដែល​បុក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2W0241​អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​បាន​ត់​គេចខ្លួនបាត់​៕S/

​រូបថត​:​សព​លោកតា​មិន​សា​វី​ភេទ​ប្រុស​អាយុ​៨១​ឆ្នាំ​ត្រូវ​ឡាន​បុក​ម៉ូតូ​និង​គាត់​ស្លាប់​នៅ​ប្រជុំជន​ស្រុក​ព្រះនេត្រព្រះ ( រូប​: ប​.​ជ័យ​)​

#