​បុរស​ជាង​រថយន្ត​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​

799
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​បុរស​ជាង​រថយន្ត​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ត្រ​ពាំ​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​ជនរងគ្រោះ​ដែល​ដេកស្លាប់​នេះ​មានឈ្មោះ​ដា​ញ់ បុព្វ​តា អាយុ ៣៨​ឆ្នាំ មាន​មុខរបរ​ជាជាង​ឡាន ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​សង្កាត់​កើតហេតុ​ដោយ​ខាងលើ​និង មាន​ប្រពន្ធ​ឈ្មោះ​ម៉ៅ សុ​វណ្ណា​រដ្ឋ អាយុ​៣៦​ឆ្នាំ មានកូន​២​នាក់​នៅក្នុង​បន្ទុក​ហើយ​បានមក​ជួល​បន្ទុប​ស្នាក់នៅ​ទើបតែ​បាន​២​ខែ​ប៉ុណ្ណោះ​។

​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ​ធ្លាប់មាន​ជំងឺ​ប្រចាំកាយ ( ខូច​ក្រលៀន​) និង ធ្លាប់បាន​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ផងដែរ ។ នៅក្នុង​យប់កើតហេតុ​នោះ ជនរងគ្រោះ​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​តែម្នាក់ឯង​។ រីឯ​ប្រពន្ធ​និង​កូន​​បាន​ទៅ​ភ្នំពេញ​តាំងពី​ម្សិលមិញ​( ថ្ងៃទី​៣ សីហា ) ។ លុះ​ព្រឹក​ឡើង​មាន​គេ​យក​ឡាន​មក​ធ្វើ កូនជាង​បាន​ទូរស័ព្ទ​ហៅ តែ​មិនមាន​អ្នក​លើក ក៏បាន​មក​តាម​ដល់​បន្ទប់​ជួល​តែម្តង​។

ប្រភព​បានឱ្យដឹង​ទៀតថា ពេល​កូនជាង​មកដល់​បន្ទប់​ជួល បាន​គោះទ្វារ​ហៅ តែ​នៅ​មិន​ភ្ញាក់ ដោយមាន​ការសង្ស័យ​ម្ចាស់​ផ្ទះជួល​បានឱ្យ​វាយ​
​បំបែក​បង្អួច​កញ្ចក់​ទើប​ដឹងថា ជនរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ​ពូក​ម្នាក់ឯង ។ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​ពិនិត្យ​សាកសព​។​

​ក្រោយពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ពិតប្រាកដ​មែន មិនមាន​ពាក់ព័ន្ធ​នឹង​បញ្ហារ​អ្វី​ផ្សេង​ឡើយ និង បានប្រគល់​សព​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/


#