​បុរស​ម្នាក់​កំពុង​សាសង​នែប​​និត្យ​ជាមួយ​សង្សារ​ ត្រូវ​បងប្អូន​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​

481
ចែករម្លែក
  • 11
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បុរស​ម្នាក់​កំពុង​សាសង​នែប​និត្យ​ដោយ​ឃើញ​សង្សារ​តែងខ្លួន​ស្អាត​ក៏​សុំ​ថើប​ តែ​បងប្អូន​ខាង​ស្រី​មក​ទាន់​ប្តឹង​សមត្ថកិច្ច​ថា​ជា​ករណី​ប៉ុនប៉ង​រំលោភ​។​យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩
​ការឃាត់ខ្លួន​បានធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​នារី​ដែលជា​សង្សា​របស់ខ្លួន​ចោទថា​ប៉ុនប៉ង​ចាប់រំលោភ​។​

លោក​វរសេនីយ៍ឯក​រួន​យ៉េត​ អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​ថា​ មុនពេល​កើតហេតុ​ ជនសង្ស័យ​និង​នារី​រងគ្រោះ​បាន​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​។​


​លោក​បន្តថា​ ពេលនោះ​នារី​រងគ្រោះ​បាន​ប្រាប់​ជនសង្ស័យ​ឱ្យមក​ផ្ទះ​បង​របស់ខ្លួន​។​លុះ​ពេល​ជនសង្ស័យ​មកជួប​ឃើញ​នារី​រងគ្រោះ​ដែលជា​សង្សា​ស្លៀកពាក់​តុបតែង​ខ្លួន​ស្អាត​បម្រុង​ទៅ​ហូប​ការ​គេ ​ជនសង្ស័យ​ក៏​សុំ​ថើប​មួយ​។ តែ​ចៃដន្យ​បងប្អូន​នារី​រងគ្រោះ​មក​ទាន់​ក៏​ចោទថា​ជនសង្ស័យ​ប៉ុនប៉ង​ចាប់រំលោភ​ប្អូនស្រី រួច​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែម្តង​។​

​លោក​អធិការ​ស្រុក​បាន​បន្តថា រវាង​ជនសង្ស័យនិង​នារី​រងគ្រោះ គឺ​បាន​ស្រឡាញ់គ្នា​រាប់​ខែ​មកហើយ​។ ជនសង្ស័យ​មានឈ្មោះ រិ​ន ប៊ុនធឿន អាយុ​២២​ឆ្នាំ ចំណែក​នារី​រងគ្រោះ​ឈ្មោះ វ៉ាត ជីវ៉ា អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។​

​ទាក់ទង​នឹង​ករណីនេះ ​បើតាម​ការ​ឱ្យដឹងពី​លោក​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ ​ករណី​ថើប​សង្សារ ​ហើយ​ត្រូវ​ខាង​ស្រី​ប្តឹង​ថា​ប៉ុនប៉ង​ចាប់រំលោភ​នេះ​ត្រូវ​បានបញ្ចប់​ហើយ ដោយ​ភាគី​ខាង​ប្រុស​បង់ប្រាក់​ចំនួន ២​លាន​រៀល​៕S/​Ha