​បុរស​ម្នាក់​ខឹង​បងស្រី​មិនឱ្យ​ខ្ចី​ម៉ូតូ​ចងក​សម្លាប់ខ្លួន​

232
ចែករម្លែក

​ដោយ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​បុរស​ម្នាក់​បាន​យក​ខ្សែ​គោ​ចងក​សម្លាប់ខ្លួន​និង​ធ្នឹម​ក្នុងផ្ទះ​ដែល​រស់នៅ​តែឯង​មិនមាន​នរណាម្នាក់​បានដឹង​ឡើយ​ដោយ​ខឹង​នឹង​បងស្រី​របស់ខ្លួន​មិនឱ្យ​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ដើរលេង​នៅ​ទីរួមស្រុក​អន្លង់វែង​។​ហេតុការណ៍​ករណី​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​ពីថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង​បាន​និយាយថា​ករណី​ធ្វើអត្តឃាត​ខ្លួនឯង​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៩​មក​ម្លេះ​។​តែ​ទើបតែ​ប្រទះឃើញ​សាកសព​នៅ​ថ្ងៃទី​១៩​ខែតុលា​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដោយ​បងស្រី​ជន​អត្តឃាត​បាត់​ប្អូនប្រុស​ចំនួន​៣​ថ្ងៃ​មិនឃើញ​ទៅ​ចេញចូល​ផ្ទះ​៕S/

​ ​រូបភាពៈ ខឹង​បងស្រី​មិនអោយ​ខ្ចី​ម៉ូតូ ចងក​សម្លាប់ខ្លួន​៕​បាយ័ន​