​បុរស​ម្នាក់​ខ្យល់គរ​ស្លាប់​ដោយសារ​ហូប​ស្រា​មិន​ហូបបាយ​

328
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ផឹកស្រា​មិន​ហូបបាយ​ត្រូវ​ខ្យល់គរ​ស្លាប់​នៅ​ចំណុច​ភូមិ​វាល​ធំ ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​។​នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​បុរស​ឈ្មោះ​ពោ​ភាព​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ជា​អ្នក​ចាំចម្ការ​ឱ្យគេ​នៅ​ភូមិ​ជ័យ​នា​ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

​តាម​ការបំភ្លឺ​ពី​កូន​របស់​បុរស​ខាងលើ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ឪពុក​ខ្លួន​បាន​ទិញ​ស្រា​ផឹក​រហូត​ស្រវឹង​ហើយ​ដេក​នៅក្នុង​ផ្ទះ​របស់​ឈ្មោះ​សុខ​ថា​ភេទ​ស្រី​អាយុ​៦៨​ឆ្នាំ​(​ត្រូវជា​សាច់ញាតិ​)​ស្ថិតក្នុង​ភូមិ​វាល​ធំ​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​។​លុះ​ដល់ពេល​ហូបបាយ​ថ្ងៃត្រង់​កូនៗ​បានមក​ដាស់​ឪពុក​ឱ្យ​ឡើងទៅ​ហូបបាយ ស្រាប់តែ​គាត់​ស្លាប់​បាត់ទៅហើយ​៕S/​