​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​លើ​ដើម​ល្ហុង​ក្រោយ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​

167
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​បានមក​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​លើ​ដើម​ល្ហុង​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៩នៅ​ចំណុច​ក្រុមទី​5​ស្ថិតនៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ស្រុក​មោ​ឫស្សី​ភូមិ​មោង​ឃុំ​មោង​ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។​

លោក​អនុសេនីយ៍ឯក​អោក សុភ័ក្ត្រ​នាយប៉ុស្តិ​រដ្ឋបាល​ឃុំ​មោង​បានឱ្យដឹងថា​អត្តឃាត​ជន​មានឈ្មោះ រ៉េត​វិ​ន​ភេទ​ប្រុស​អាយុ​57​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ប​ល័​ង្គ​ឃុំ​គាស់ក្រឡ​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​។​​លោកនាយ​ប៉ុស្តិ​បាន​បញ្ជាក់ថា​អត្តឃាត​ជន​បានធ្វើ​សកម្មភាព​ចងក​សម្លាប់ខ្លួន​នៅ​នឹង​ដើម​ល្ហុង​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​មោង​ឬ​ស្សី ខណៈដែល​ជនរងគ្រោះ​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​។​

ចំពោះ​មូលហេតុ​ក្រុមគ្រួសារ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ដោយសារតែ​គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មកហើយ​ព្យាបាល​មិនជា​។​អត្តឃាត​ជន​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/