​បុរស​ម្នាក់​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​រួច​សម្លាប់​យក​បោះចោល​ក្នុង​ពាងទឹក​

1217
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​ពិតជា​ព្រៃផ្សៃ​ខ្លាំងណាស់​បុរស​ម្នាក់​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​រួច​សម្លាប់​យក​បោះចោល​ក្នុង​ពាងទឹក​។​ភ្លាមនោះ​ជន​ដៃ​បាន​រត់គេច​បាន​ប្រហែល​២​ម៉ោង​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​។​

អំពើ​ឃាតកម្ម​នោះបាន​កើតឡើង​នៅ​នៅត្រង់ចំណុច​លើផ្ទះ​គេ​ទុកចោល​ស្ថិតក្នុង​ភូមិក​សង្កាត់​ច្រាំង​ជំ​រះ​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ។​

​សព​ក្មេងស្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ខ​.​ស​.​ច​.​អាយុ​៤​ឆ្នាំ ដោយមាន​ម្ដាយ​ឈ្មោះ ម៉ា​ចាយ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ទីតាំង​កើតហេតុ​ខាងលើ ។ ចំណែក​ជនដៃដល់​មានឈ្មោះ អា​យ៊ី ហៅ​អា​ដំឡូង អាយុ​ជាង​៣០​ឆ្នាំមាន​មុខរបរ​លក់​ដំឡូង ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​រឿងនេះ​គឺ​ក្មេងស្រី​រងគ្រោះ​បាន​រត់​លេង​ជាមួយ​ក្មេងៗ​ឯទៀត​។ តែ​ក្រោយមក​ក៏បាន​បាត់​ក្មេងស្រី​រងគ្រោះ​អស់​រយៈពេល​ជាង​២​ម៉ោង ហើយ​ត្រូវបាន​ឪពុកម្ដាយ រួមទាំង​សាច់ញាតិ​អ្នកភូមិ​ជួយ​ដើររក​។

​ពេលនោះ​ត្រូវបាន​ពូ​បង្កើត​ក្មេងស្រី​រងគ្រោះ​ឡើងទៅ​លើផ្ទះ​ឈើ​ដែល​គេ​ទុកចោល​យូ​ខែ​មកហើយ​នោះ និង​បាន​អើតមើល​ក្នុង​ពាងទឹក​លើផ្ទះ ស្រាប់តែ​ប្រទះឃើញ​សព​កូនស្រី​ដេកស្លាប់​ក្នុង​ពាងទឹក​ដោយ​មិន​ស្លៀកពាក់​ខោអាវ​នោះឡើយ ។

តែ​ទោះបីជា​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​ក៏ដោយ​ក៏​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ព្យាយាម​ដឹកយក​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ដេចឪ​សម្ដេចម៉ែ​។​តែ​ជា​អកុសល​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​មុនពេល​បញ្ជូន​មកដល់​ម​ន្ទី​ពេទ្យ​បាត់ទៅហើយ​។

​ក្រោយមក សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិឆ័យ និង​ប្រគល់​សព​ក្មេងស្រី​រងគ្រោះ ឱ្យទៅ​សាច់ញាតិ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រណី ។ ដោយឡែក​ជនដៃដល់ ក្រោយពី​ដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាន​ប្រហែល​ជាង​២​ម៉ោង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវសហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់មុខ បាន​តាម​ចាប់ខ្លួន យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សួរនាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​

​បុរស​ម្នាក់​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​រួច​សម្លាប់​យក​បោះចោល​ក្នុង​ពាងទឹក​