​បុរស​ម្នាក់​ចូល​ហាង​ម៉ាស្សា​ត្រូវគេ​លួច​ដូរ​លុយ​ដាក់​លុយ​សែន​វិញ​បង្ក​ភ្ញាក់ផ្អើល​

252
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​:​បុរស​ម្នាក់​ចូល​ហាង​ម៉ាស្សា​ត្រូវ​នារី​ម៉ាស្សា​លួច​ដូរ​លុយ​ដាក់​លុយ​សែន​ឱ្យ​វិញ​ចំនួន​២០០​ដុល្លារ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​តាម​បណ្ដោយ​ផ្លូវ​២៧​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​។

បុរស​នោះបាន​ប្រាប់​ឱ្យដឹងថា​ដំបូង​ឡើយ​គាត់​បាន​ជិះ​រថយន្ត​ជាមួយ​មិត្តភក្តិ​ម៉ាក​ឡុ​ច​ស៊ី​ស​ហើយ​មិត្តភក្តិ​ទុក​គាត់​នៅ​ទីតាំង​ម៉ាស្សា​យ៉ី​ហោ​៧៧៧៧​ម៉ាស្សា​កោស​ជប់​ដោយ​រូបគាត់​ចង់​ម៉ាស្សា​នឹង​កោស​ជប់​ដើម្បីឱ្យ​ស្រួលខ្លួន​។​នៅពេល​ដែរ​គាត់​បាន​ចូលដល់​ក្នុង​បន្ទប់​នារី​ម៉ាស្សា​បានឱ្យ​គាត់​ស្លៀក​កន្សែង​ដើម្បី​ងាយស្រួល​ម៉ាស្សា​នឹង​កោស​ជប់​។​

​នៅពេលនោះ​នារី​នោះ​ឃើញ​ឱកាសល្អ​ក៏បាន​លួច​ដូរ​លុយ​ចំនួន​២០០​ដុល្លារ​ដាក់​លុយ​ក្រដាស់សែន​ចូលក្នុង​កាបូប​វិញ​។​ជាក់ស្តែង​ជនរងគ្រោះ​មាន​លុយ​សរុប​៥០០​ដុល្លារ​នឹង​លុយ​ខ្មែរ​១០​ម៉ឺន​រៀល​។​មិនទាន់បាន​៥​នាទី​ផង​បុរស​នោះ​ក៏បាន​ស្រែក​ឆោឡោរ​ដោយ​ដឹងថា​លុយ​របស់គាត់​ជា​លុយ​ក្លែងក្លាយ​ចំនួន​២០០​ដុល្លារ​ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​។​

​ដោយឡែក​នារី​ម៉ាស្សា​ក៏​គាត់​ប្រកែក​យ៉ាងខ្លាំង​ដោយ​រូបគាត់​ពុំបាន​យកលុយ​ដូច​អ្វី​ដែរ​ជនរងគ្រោះ​និយាយ​ឡើយ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​យក​ជនរងគ្រោះ​នឹង​នារី​ម៉ាស្សា​ទៅ​ប៉ុស្តិ៍នគរបាលរ​ដ្ឋ​បាល​បឹង​សាឡាង​ដើម្បី​សួរនាំ​នឹង​ចាត់ការ​តាម​នីតិវិធី​៕S/​