​បុរស​ម្នាក់​ជា​ប្តី​ក្រោយ​បាន​បៀតបៀន​កេរ្តិ៍ខ្មាស​កូនស្រី​ដើម​២​នាក់​ត្រូវ​តុលាការ​ចោទប្រកាន់​

1377
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ឪពុកចុង​ករណី​ជនសង្ស័យ​យក​ម្រាមដៃ​លូក​ប្រដាប់ភេទ​កូនស្រី​ដើមពីរ​នាក់​ម្នាក់​អាយុ​៤​ឆ្នាំ​និង​ម្នាក់ទៀត​អាយុ​៦​ឆ្នាំ​បណ្តាល​ឲ្យ​មាន​របួស​។​លោក​អ៊ុំ​សុភ​ក្តី​ព្រះរាជអាជ្ញារង​អម​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ឪពុកចុង​ម្នាក់​ពីបទ​យក​ម្រាមដៃ​លូក​ប្រដាប់ភេទ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២៤១​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ​។​

​មន្ត្រី​តុលា​ការបា​ន្យ​ដឹងថា បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ។ នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ។​ពាក់ព័ន្ធ​ករណីនេះ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៧​វេលា​ម៉ោង​០៨​និង​០០​នាទី​ត្រង់ចំណុច​រោង​កម្មករ​សំណង់​បុរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ថា​ក្មេងស្រី​រងគ្រោះ​ពីរ​នាក់ ឈ្មោះ ម​.​ស​.​ខ​.​អាយុ​៦​ឆ្នាំ និង​ឈ្មោះ ម​.​ស​.​ណ​.​អាយុ​៤​ឆ្នាំ ។ ដោយឡែក ជនសង្ស័យ ឈ្មោះ ប៉ុន រុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​កម្មករសំណង ស្នាក់នៅ​រោង​កម្មករសំណង់​បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​។​ប្រភព​បាន​បន្តថា​ជន​សង្ស័យ​ឈ្មោះ​ប៉ុន​រុំ​ត្រូវជា​ឪពុកចុង​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​បានធ្វើ​សកម្មភាព​យក​ចង្អុល​ម្រាមដៃ​ខាងស្តាំ​លូក​ចូល​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ​បណ្តាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​ការឈឺ​ចាប់ ។​

ពេលនោះ​ឈ្មោះ ជា សុខលី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ និង​ជា​ម្តាយបង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់ បានឃើញ​ក៏​ជេរ និង ស្តីបន្ទោស​ឲ្យ​ជនសង្ស័យ ថា​” បើ​ឯង​មិន​ស្រឡាញ់​ខ្ញុំ​កុំ​ធ្វើបាប​កូន​របស់ខ្ញុំ​” រួច​ក៏មាន​ការឈ្លោះប្រកែក​គ្នា រវាង​ម្តាយ​ក្មេងស្រី​រងគ្រោះ និង ជនសង្ស័យ​។​

ក្រោយមក​ឈ្មោះ​ជា​សំអាន​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ត្រូវជា​អ៊ុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំងពី​នាក់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ស្ថិតនៅ​ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មក​យក​ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់ ទៅលេង​ផ្ទះ​របស់គាត់ ។ ពេលទៅដល់​ផ្ទះ​ឈ្មោះ ជា សំអាត បាន​យក​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ទៅ​ងូតទឹក​ឲ្យ ហើយ​មានការ​សង្ស័យ ក៏​សួរ​ទៅ​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ ថា​” មាន​នរណា​លេង​ប្រដាប់ភេទ​របស់​ឯង​ទេ​” ? រួច​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ក៏បាន​ឆ្លើយ​ប្រាប់​ឈ្មោះ ជា សំអាន ឲ្យ​ដឹងថា “​នៅពេល​ប៉ា​រុំ (​ជនសង្ស័យ​) ផឹកស្រា​ស្រវឹង​បាន​យក​ម្រាមដៃ​លូក​លេង​ក្នុង​ប្រដាប់ភេទ​ពួកគេ​ទាំងពីរ​នាក់​រាល់​លើក ។​

​ប្រភព​បន្តថា​រហូតដល់​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​ឈ្មោះ​ជា​សំអាន​ក៏បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅពិនិត្យ​កោសល្យវិច័យ​នៅ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ រួច​ទូរស័ព្ទ​ប្រាប់​អង្គការ ស៊ី​ភី​យូ​(CPU)​ឲ្យ​ជួយ​អន្តរាគមន៍​ហើយ​អង្គការ​CPU បាន​នាំ​ឈ្មោះ ជា សំអាន ត្រូវជា​អ៊ុំ​បង្កើត​របស់​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​បាន​ធ្វើជា​តំណាង​ឲ្យ​ក្មេងស្រីរ​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ចំឈ្មោះ​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់

​បុរស​ម្នាក់​ជា​ប្តី​ក្រោយ​បាន​បៀតបៀន​កេរ្តិ៍ខ្មាស​កូនស្រី​ដើម​២​នាក់​ត្រូវ​តុលាការ​ចោទប្រកាន់(រូប៖វ៉េបសាយ)