​បុរស​ម្នាក់​ជា​ឪពុកចុង​ត្រូវ​កូនដើម​វាយ​មួយ​ឈើ​ជ្រុង​ស្លាប់​នៅ​ស្រុក​ឧដុង្គ​

918
ចែករម្លែក

(​កំពង់ស្ពឺ​)៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​ត្រូវ​កូនដើម​វាយ​និង​ឈើ​ជ្រុង​នៅ​ចំណុច​ភូមិ​អង្គ​សណ្តាន​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២១០៧​។​

​លោក​ណុល​ដា​រ៉ា​ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កង​រាជ​អា​វុ​ត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​បុរស​ម្នាក់​មានឈ្មោះ​វ៉េ​ត​បូរ៉ាន់​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​អង្គ​សណ្តាន់​ឃុំ​ព្រះ​​ស្រែ​ស្រុក​ឧដុង្គ​ត្រូវបាន​កូនដើម​ឈ្មោះ​វ៉ាន់​បញ្ញា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅក្នុង​ភូ​​មិ​ឃុំ​កើតហេតុ​ខាង​បាន​យក​ឈើ​ជ្រុង​វាយ​ចំ​កញ្ចឹងករ​បណ្តាល​ស្លាប់​ភ្លាមៗ​។​

​ប្រភព​បាន​បន្តថា​មូលហេតុ​ដែល​កូនដើម​វាយ​ឪពុកចុង​រហូតដល់​ស្លា​ប់​នេះ​
​ដោយសារ​ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ម្តាយ​យុវជន​សង្ស័យ​ជាច្រើន​​ថ្ងៃ​មកហើយ​ទើប​នៅ​ព្រឹក​ថ្ងៃកើតហេតុ​ជនសង្ស័យ​ទ្រាម់​ពុំបាន​ដោយ​ជនរងគ្រោះ​​វាយ​ម្តាយ​និង​ជេរប្រមាទ​លេង​បាន​ក៏​យក​ដំបង​ជ្រុង​ប្រវែង​១​ម៉ែត្រ​កន្លះ​វាយចំក​ញ្ចឹ​ង​​ករ​បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​។

​ពេលធ្វើ​សកម្មភាព​រួច​ជ​នស​ង្ស័​​យ​បាន​រត់​គេចខ្លួនបាត់ បច្ចុប្បន្ន​សម​ត្ត​កិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ស​ង្យ័​យ​​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​