​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ស្លាប់​មួយ​រំពេច​

615
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្រោយ​ជិះ​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ កាលពី​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវ ក្នុង​ក្រុង​ព្រះវិហារ ចំណុច​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក់ ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ឈ្មោះ ឡាង វុត្ថា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហ្ម​សែត សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ។​សមត្ថកិច្ច បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះវិហារ ១C-៨០១៣ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ចំ​ពីក្រោយ​គោយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះ​ធ្វើការ​វាស់វែង​និង​គោយន្ត​និង​ម៉ូត​ទាំងពី​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សាកសព សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕S/

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ស្លាប់​មួយ​រំពេច​

#