​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ធំ​បណ្តាល​ឱ្យស្លាប់​ នៅ​ខណ្ឌ​សែន​សុខ​

387
ចែករម្លែក
  • 65
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពីមួយ​គ្រឿងក្នុង​ល្បឿន​លឿន ​រួច​ក៏​ជ្រុល​ទៅបុក​រថយន្ត​ធុន​ធំ​ដែល​បើក​បញ្ច្រាសទិស​ចំ​ពីមុខ​បណ្ដាលឱ្យ​បុរសរងគ្រោះ​បែកក្បាល​ស្លាប់​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន ​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​៥ទៀបភ្លឺ ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​។

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ធ្វើ​ស្រាវជ្រាវ​រក​រថយន្ត​បង្កយកមក​ដោះស្រាយ​ចំពោះមុខ​ច្បាប់​ជា​បន្តទៀត​៕S/​Ha