​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​បង្គោល​ចំណាំងផ្លាត​ធ្លាក់ចូល​ក្នុង​ទឹក​ស្លាប់​

549
ចែករម្លែក
  • 43
    Shares

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​បង្គោល​ចំណាំងផ្លាត​ផ្លោងចូល​ក្នុង​ទឹក​បណ្តាល​ឲ្យ​ស្លាប់​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ត្រង់ចំណុច​ទំនប់​អូរ​ក្បៀ ស្ថិតក្នុង​ភូមិ​ព្រៃ​ដុប ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Exciter ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ប៉ុក សុ​ខេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ខាងត្បូង ឃុំ​ភា​រី​មានជ័យ​ស្រុក​បសេដ្ឋ​បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។

​លុះ​បើក​មកដល់​ចំណុច​ផ្លូវ​កោង​ទំនប់​អូ​ក្បៀ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ចំណាំងផ្លាត​ផ្លោង​ធ្លាក់ចូល​ទៅក្នុង​ទឹក​ទាំង​ម៉ូតូ​និង​មនុស្ស បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​៕S/​