​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​របាំង​ថ្ម​ចែកផ្លូវ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​

250
ចែករម្លែក

សាវ​រក្ស​/​ភ្នំពេញ​៖​បុរស វ័យ ប្រហែល ៣០​ឆ្នាំ ម្នាក់​បើកបរ ម៉ូតូ ស្កុប​ភី​តែម្នាក់ឯង ក្នុង​ល្បឿន​លឿន រួច ក៏ ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​បោក​ក្បាល​និង​បង្គោល​ភ្លើង​បំភ្លឺ​បែកក្បាល ស្លាប់ ៗ​នៅ​និង កន្លែង កើតហេតុ​។

កាលពី​វេលា ម៉ោង ៣​និង ៤០​នាទី ទាប ភ្លឺ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩​ត្រង់ចំណុច ខាងជើង ស្នងការដ្ឋាន នគរបាល​ប្រមាណ ៥០០​ម៉ែត្រ តាម​បណ្ដោយ ផ្លូវ ៥៩៨ ស្ថិតក្នុង សង្កាត់ ច្រាំង​ចំ​រះ ទី ១ ខណ្ឌ ឬ​ស្សី​កែវ ។

​បើតាម​ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានឱ្យដឹងថា នៅមុន ពេល កើត ហេតុ គេ​ឃើញ បុរស រងគ្រោះ បាន បើកបរ ម៉ូតូ​ម៉ាក ហុងដា​ស្កុប​ភី ស៊េរី ០១៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HO-8788​។ ដោយ​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ ៥៩៨ ក្នុង​ទិស ដៅ ពី ត្បូង ទៅ ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ថែមទាំង មាន ដឹក ស្រា​បៀរ Heineken ដប​ចំនួន​២​កេះ ដាក់ នៅ ខាងមុខ ទៀតផង​។

ប្រភព ដដែល បន្ត ថា ភ្លាម នោះ ក៏​ស្រាប់ លេច មុខ ជន ឆ្លៀត ឱកាស ចំនួន ២​នាក់ ជិះ ម៉ូតូ មួយ គ្រឿង មិន​ចាំ ម៉ាក មក ឈប់ នៅ កន្លែង កើតហេតុ រួច ក៏ ឆ្លៀតឱកាស ចុះទៅ​លូក​ហោប៉ៅ ខោ សព​បុរស រងគ្រោះ លួច យក កាបូប លុយ និង ទូរស័ព្ទ ដៃ ចំនួន ១​គ្រឿង​ហើយ ក៏ ឡើង ជិះ ម៉ូតូ គេចចេញ ពី កន្លែង កើត ហេតុ បាត់ ស្រមោល បាត់ ទៅ ។

​ក្រោយ មក មាន សមត្ថកិច្ច មូល ដ្ឋា​ន បាន ចុះ មក ដល់ កន្លែង កើត ហេតុ ពេល នោះ សមត្ថកិច្ច ក៏ បាន ឆែកឆេរ លើ​ខ្លួន ជន រងគ្រោះ ដើម្បី រក អត្តសញ្ញាណ ។​ស្រាប់ តែ ឃើញ នៅ សល់ ទូរស័ព្ទ ដៃ មួយគ្រឿង​ទៀត ម៉ាក សាំ​សុង ប៉ុន្តែ សមត្ថកិច្ច មិន ឆែកឆេរ ទូរស័ព្ទ នោះ បាន​នោះទេ ព្រោះ តែ ជាប់ លេខ សម្ងាត់​៕S/​