​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បណ្តាល​ឱ្យស្លាប់​នៅ​ខណ្ឌមានជ័យ​

388
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​ដែល​ខូច​ចត​នៅ​ចិញ្ចើមផ្លូវ​មិនបាន​ដាក់​ស្លាក​សញ្ញា​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​។​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​នៅលើ​ផ្លូវ​២១៧​ស្ថិត​ក្នុ​ងូ​មិ​ភ្នា​ត​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩ ។​

ជនរងគ្រោះ​មានឈ្មោះ​នៅ​វីរៈ​អាយ​២៩​ឆ្នាំ​មុខរប​បុគ្គលិក​ចាក់​សាំង​ស្នាក់នៅ​ភូមិ​ប្រ​រកា​សង្កាត់​ព្រៃ​សរ​ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ម្ល​ង ឃុំ​ព្រៃខ្លា​ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។

ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​រួច​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌមានជ័យ​ដើម្បី​ចុះមក​ធ្វើ​កំណត់ហេតុ​៕S/​