​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទៅបុក​ខឿន​ផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​

517
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ក្រោយ​ចេញពី​កន្លែង​ផឹកស្រា​ក្រឡុក​។​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូ​លលេ​ខ​៥១​កែង​និង​ផ្លូវ​លេខ​២៤០​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​កា​លពី​យប់​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩​។​
សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​លី​ជី​មី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​មួយ​ម្តុំ​វិមានឯករាជ្យ​ស្នាក់នៅ​ម្តុំ​ផ្សារ​ចាស់​និង​មាន​ស្រុកកំណើត​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​នៅពេល​ក្រោយ​៕S/​